យោងតាមប្រភពព័ត៌មានពីគេហទំព័រ theverge បានឲ្យដឹងថា
ក្រុមហ៊ុន Google បានធ្វើការគំរាម Microsoft ឲ្យបិទកម្មវិធី
YouTube app សម្រាប់ Windows Phone
ដែលទើបតែដាក់ឲ្យប្រើប្រាស់នៅដើមខែនេះ ដោយសារ Microsoft
មិនគោរពតាមលក្ខខ័ណ្ឌទាមទាររបស់ Google និងមកពី
Microsoftបានដាក់ ការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើវីដេអូ
YouTube ហើយអនុញ្ញាតឲ្យ អ្នកប្រើប្រាស់ អាចទាញយកកម្មវិធីបានទៀត
ព្រោះនេះជារឿងមួយដែលខុសពីច្បាប់នៃការប្រើប្រាស់របស់ YouTube
ដែលបានកំណត់ ។
ប៉ុន្តែ ពេលនេះក្រុមហ៊ុន Microsoft បានឲ្យដឹងថា កម្មវិធី
YouTube app សម្រាប់ Windows Phone ត្រូវបាន Update
ការប្រើប្រាស់ទៅតាមការទាមទាររបស់ Googleហើយ
ដើម្បីរក្សាចំណងមិត្តភាព រវាងក្រុមហ៊ុន Microsoft និង
អ្វីដែលGoogleចង់បាន៕
ប្រភព៖ abcnonstop.net
Sunday, May 26, 2013
Google ទាមទារឲ្យ Microsoft ធ្វើការ Update កម្មវិធី YouTube app
May 26, 2013