Monday, March 21, 2022

ហាត់ប្រើ Shape ដើម្បីគូសប្លង់បង្ហាញផ្លូវ

 ដើម្បីអនុវត្តន៍ការហាត់ប្រើប្រាស់ឧបករណ៍ Shape នៅក្នុងកម្មវិធី Microsoft Word យើងត្រូវអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖

  1. កំនត់ យកទម្រង់ផ្តេក Click Page Layout --> Orientation --> Landscape
  2. កំនត់គែមក្រដាសដោយរើស Page Layout --> Margin --> Narrow (គែមដែលគម្រូស្រាប់ ចោល តិចបំផុត)
  3. ចំណែកត្រង់ PageLayout --> Size --> A4 ដើម្បីយកខ្នាតក្រដាសជា ក្រដាសរាម A4
  4. បើចង់ដាក់ស៊ុមទំព័រជាខ្សែ រឺ ស៊ុមប្រអប់ក្បាច់ផ្សេង Click Page Layout --> Page Border --> Page Border (Tab នៅកណ្តាល) រើសម៉ូត ខ្សែក្នុងប្រអប់ Style , រើសម៉ូតស៊ុមក្បាច់ក្នុងប្រអប់ Art , Width កំណត់កំរាស់ស៊ុម , Color ដាក់ពណ៌ឲ្យស៊ុម...។
  5. ចុច Insert --> Shape --> រើសម៉ូតប្រអប់ផ្សេងៗ តាមការចង់បានរបស់អ្នក
  6. ប្រអប់ដែលគូសនៅលើសន្លឹកកិច្ចការ យើងត្រូវចេះ កំណត់ដាក់ដាក់ពណ៌ផ្សេងៗ ដូចជា ចុចកន្លែងរូបធុងទឹកថ្នាំ Shape Fill (ដាក់ពណ៌ផ្ទៃ) , Shape Outline (ដាក់ពណ៌ខ្សែ, កំរាសខ្សែ , ខ្សែដាច់ៗ និង ខ្សែមានក្បាលព្រួញ) , Shape Effect (ដើម្បីលេងស្រមោលប្រអប់)
  7. យករូបភាពមកលម្អរសន្លឹកកិច្ចការ Ex: Tree png (វាយ Png ដើម្បីរកតែរូបណាភាគច្រើន គេកាត់ផ្ទៃចោល រឺ ភាគច្រើន រូបជាប់តែផ្ទៃពណ៌សសុទ្ធ)





0 Comments:

Post a Comment

សូមឆ្លើយសំណួរក្នុងប្រអប់ខាងក្រោម