Sunday, May 26, 2013

ប៉ូលីសបារាំងចាប់បានថ្នាំ Aspirin ក្លែងក្លាយចំនួន ១ លាន ២ សែនគ្រាប់

ទីក្រុង​ Rennes​ ប្រទេស​បារាំង​៖​ តាម​បណ្ដាញសារព័ត៌មាន​ AFP​ បានឱ្យ​ដឹង​ថា​រាល់​កញ្ចប់​ថ្នាំ​ Aspirin​ ដែល​ក្រុម​ប៉ូ​លី​ស​កំពង់​ផែ​ Le​ Havre​ បាន​ចាប់​បាន​កាលពី​ថ្ងៃ​ទី​ ១៧​ ឧសភា​ កន្លង​មកនេះ​ត្រូវ​បាន​គេ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​អស់ហើយ​ ក្នុង​នោះ​ថ្នាំ​ Aspirin​ ទាំង​ ១​ លាន​ ២​ សែន​គ្រាប់​នោះ​គឺ​សុទ្ធសឹងតែ​ក្លែងក្លាយ​ទាំងអស់​។​
​ថ្នាំ​ទាំងនេះ​ត្រូវ​បានដឹង​ថា​ដឹក​មក​ពី​ប្រទេស​ចិន​ មក​ជាមួយនឹង​កុង​ទ័​រ​ន័​រ​ ដឹក​ស្លឹក​តែ​លេខ​ ១​ របស់​ចិន​ ហើយ​ថ្នាំ​ទាំងនេះ​ត្រូវ​បាន​ប៉ូ​លី​ស​ឃាត់​ទុក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ កាលពី​ថ្ងៃ​ទី​ ១៧​ មក​ម្ល៉េះ​ដោយ​រង់ចាំ​ការ​ចេញ​លទ្ធផល​នៅ​ថ្ងៃនេះ​ ប៉ុន្តែ​លទ្ធផល​ចេញ​មក​គឺថា​សុទ្ធសឹងតែ​ជា​ថ្នាំ​ក្លែងក្លាយ​ទាំងអស់​។​
many-doctors-recommend-regular-use-of-aspirin-to-lower-the-risk-of-heart-attack-483044​ថ្នាំ​ទាំងនេះ​ត្រូវ​បាន​គេ​ដឹង​ទៀត​ផង​ដែរ​ថា​នឹង​ត្រូវ​ដឹក​ទៅ​ឱ្យ​ ក្រុមហ៊ុន​ ចែកចាយ​មួយ​របស់​អេ​ស្បា​ញ​ ដែល​មា​នទី​តាំងនៅ​លើ​កោះ​ Balearic​ ដើម្បី​ធ្វើការ​ចែកចាយ​ទៅ​ឱ្យ​ប្រជាជន​នៅ​ឯ​ប្រទេស​ Liberia​ អា​ព្រិច​ភាគ​ខាងកើត​។​ ហើយ​ថ្នាំ​ Aspirin​ ក្លែងក្លាយ​ទាំងនេះ​មាន​ចំនួន​សរុប​ ១​ លាន​ ២​ សែន​គ្រាប់​គត់​ ដោយ​ផ្សំ​ចេញពី​ជា​តុ​ម្សៅ​គ្លុយកូស​ តែ​ប៉ុណ្ណោះ​មិន​មាន​ធាតុ​ផ្សំ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​៕​
ប្រភព៖ abcnonstop.net