រៀនបង្កើតស្លាយកិច្ចការទី២ ដោយហាត់រៀបចំស្លាយ នីមួយៗឲ្យមានចលនា ដោយកំណត់នៅត្រង់ Transition ដើម្បីប្តូរម៉ូតស្លាយមួយៗឲ្យមានចលនាផ្សេងគ្នា និង រៀនដាក់ចលនាផ្សេងៗឲ្យរូបភាព រឺ ចលនាអក្សរដោយត្រូវចុចកំណត់ត្រង់ Animation ដែលចលនាទាំងនេះមាន ៤ យ៉ាង គឺ
- More Entrance Effects... : ចលនាហោះបង្ហាញចេញឲ្យឃើញ
- More Emphersis Effects... : ចលនាប្រែប្រួលរឺកន្រ្តាក់
- More Exits Effects... : ចលនាលិចបាត់ទៅវិញ
- More Motions Paths... : និង ចលនាជារាងទិសដៅផ្សេងៗ
បញ្ជាក់
- រាល់ការកំណត់ចលនា គឺត្រូវចុចលើរូប រឺ ប្រអប់អក្សរនោះ បន្ទាប់មកចុច Animation --> រើសម៉ូតចលនា រឺ បន្ថែមចលនាចុចលើ Add Animation ប៊ូតុង។
- ចុចលើពាក្យ Animation Pane ដើម្បីបង្ហាញផ្ទាំងគ្រប់គ្រងចលនាអក្សររឺរូប
0 Comments:
Post a Comment
សូមឆ្លើយសំណួរក្នុងប្រអប់ខាងក្រោម