ការអនុវត្តន៍លំហាត់ទាក់ទង និងការបង្កើតតារាង នៅក្នុងកម្មវិធី Microsoft Word ដោយហ្វឹកហាត់អំពីគន្លឹះទាក់ទងនឹង៖
១. ការស្វែងរករូបភាពទង់ជាតិ រូបតំណាងឆ្នាំទាំង១២ មកលម្អរពីខាងលើតារាង
២. ការប្រើ Insert --> Table --> ជ្រើសរើសចំនួន ជួរឈរ (Column) និង ជួរដេក (Row) តាមការចង់បាន របស់យើង (យើងក៍អាចបន្ថែម រឺ លុបចេញ នូវ Row រឺ Column ដែលចង់កំណត់បានផងដែរ)
សូមមើលវីដេអូណែនាំអំពីការបង្កើត និងគ្រប់គ្រងតារាង
៣. នៅពេលយើងបង្កើតបានជាតារាងក្នុងសន្លឹកកិច្ចការរួចហើយ យើងគួរចេះកំណត់លក្ខណ្ឌមួយចំនួនដូចខាងក្រោមបន្ថែមទៀតគឺ៖
- ចុចដាក់ Cursor ក្នុងតារាង ក្នុងប្រអប់កន្លែងណាមួយ រឺ អូស Mouse ឲ្យរត់នៅលើ តារាង
- ចុច សញ្ញា ព្រួញ 4ទិស ដើម្បីអូសទាញតារាង ទៅកន្លែងណាមួយ
- រឺ ចុច សញ្ញា ប្រអប់ ជ្រុង នៅ ខាងក្រោម នៅខាងស្តាំនៃតារាង ដើម្បី ទាញពង្រីកតារាងទាំងមូល។
- ករណីចង់បន្ថែមចំនួន ជួរដេក រឺ ជួរឈរ ក្នុងតារាងដែលមានស្រាប់ គឺ ដាក់ Mouse ចូលក្នុង ប្រអប់កន្លែងណាមួយនៃ តារាង រួចចុច --> ចុច Layout (Tabs) ជា ថេប របស់តារាង (រឺយើងហៅថា Contexture Tab) នៅខាងលើ --> បន្ទាប់មកយើង ចុចលើពាក្យ Insert Above , Insert Below , Insert Left or Insert Right គឺដើម្បីថែមជួរ ជាមួយ ទៅលើ , ថែមទៅក្រោម , ថែទៅឆ្វេង រឺ ថែមទៅស្តាំ នៃ Cursor ដែលយើងបានដាក់ក្នុងប្រអប់តារាង។
- រឺករណីយើងចង់លុប ចេញ នូវជួរឈរ រឺ ជួរដេក គឺ ចុចត្រង់ Layout ដូចគ្នា រួចចុចយក ពាក្យ Delete Cell , Delete Row , Delete Column និង Delete Table គឺដើម្បីលុបប្រឡោះ , លុប ជួរដេក , លុបជួរឈរ និង លុបតារាងទាំងមូល។
0 Comments:
Post a Comment
សូមឆ្លើយសំណួរក្នុងប្រអប់ខាងក្រោម