Saturday, March 14, 2015

របៀបបង្កើត Email account នៅGmail

សួស្តីនិស្សិតទាំងអស់ដែលមិនទាន់ចេះបង្កើត Email របស់ក្រុមហ៊ុន Gmail ដែលជាក្រុមហ៊ុនធំមួយ និងល្បីល្បាយទូទាំងសកលលោក ដូច្នេះសូមនិស្សិតទាំងអស់ហាត់អនុវត្តន៍តាមជំហានមួយចំនួន ដូចខាងក្រោមៈ

ខាងក្រោមនេះជារបៀបបង្កើតEmail account​

១.បើក web browser (វាជាកម្មវិធីបើក Internet ឧទាហរណ៍ៈ Firefox , Google Chrome , ....)

២.វាយបញ្ចូល អាសយដ្ឋាន www.gmail.com នៅក្នុង address bar

  • ចុចពាក្យCreate an account






៣.បន្ទាប់ពីទំព័រនេះបានបើក សូមបំពេញព័ត៌មានតាមលំនាំខាងក្រោម
  • បំពេញឈ្មោះ និងត្រកូល
  • វាយបញ្ចូលអាសយដ្ឋានEmailដែលចង់បាន
  • វាយបញ្ចូលពាក្យសម្ងាត់
  • វាយបញ្ចូលពាក្យសម្ងាត់ម្ដងទៀត ដើម្បីបញ្ជាក់
  • វាយបញ្ចូលថ្ងៃខែឆ្នាំកំណើត
  • ជ្រើសរើសភេទ
  • វាយបញ្ចុលលេខទូរស័ព្ទ
  • វាយបញ្ចូលអាសយដ្ឋានEmailដែលអ្នកប្រើបច្ចុប្បន្ន (មិនបាច់បញ្ចូលទេបើគ្មាន)
  • វាយពាក្យទាំង២តាមរូបដែលឃើញ (បញ្ជាក់យើងអាចចុចរំលងវាបានត្រូវ Tick ក្នុងប្រអប់ Skip This Verification ។
  • ជ្រើសរើសទីកន្លែង
  • ចុចធិចត្រង់ I agree to the Google Term of Service and Privacy Policy
  • ចុចធិចត្រង់ទី២ បើអនុញ្ញាត្តឲ្យប្រើប្រាស់ព័ត៌មានមួយចំនួន
  • ចុចពាក្យNext step ដូចរូបខាងលើ
    • ចំណាំ៖ ករណីដែលអាសយដ្ឋានមិនអាចប្រើប្រាស់បាន និងមានអាសយដ្ឋានថ្មីស្រេចឲ្យរើស ឬ ព្យាយាមប្ដូរអាសយដ្ឋានតាមចិត្តខ្លួនចង់
៤. ចុច Continue.

រង់ចាំលេខកូដដែលផ្ញើរដោយGoogle...
៥. វាយបញ្ចូលលេខកូដទាំង៦ខ្ទង់ដែលបានទទួលពីGoogle ហើយចុចពាក្យ Continue
  • ចំណាំ៖ ពេលខ្លះត្រូវរង់ចាំរហូតដល់១៥ បើលើសពីនោះអាចចុច try again
៦. ទំព័រថ្មីមួយទៀត តម្រូវឲ្យអ្នកបញ្ចូលរូបភាពអ្នក តែក្នុងគំរូនេះសូមដាក់រូបពេលក្រោយ
  • ចុចពាក្យ Next Step
៧. ចុងក្រោយ ចុច Continue to Gmail ជាការស្រេច នោះទំព័រថ្មី ដែលអ្នកអាចប្រើសេវាកម្មផ្សេងៗដែលមានក្នុងនោះ
អបអរសាទ!  ខាងលើនេះយើងទទួលបានជោគជ័យក្នុងការបង្កើតEmail Account នៅGmail ហើយ
មានអាសយដ្ឋាន : sovanvatthana@gmail.com 
អាសយដ្ឋាននេះសម្រាប់ឲ្យទៅមិត្តភក្ដិ ឬអ្នកដែលចង់ផ្ញើរសារមកអ្នក។

និយមន័យ

Emailគឺជាការផ្ញើរឬទទួលសារតាមរយៈប្រព័ន្ធអគ្គិសនី។មានន័យថាយើងអាចផ្ញើរជាអក្សរទៅកាន់
មនុស្សម្នាក់ឬមនុស្សច្រើននាក់តាមរយៈComputerមួយទៅComputerមួយទៀតនិងពីន្លែងមួយទៅ
កន្លែងមួយទៀតនូវពត៍មានផ្សេងៗ តាមប្រព័ន្ធអេឡិចត្រូនិចជាដើម។

គុណសម្បត្តិ

- Email គឺងាយស្រួលប្រើប្រាស់។ អ្នកអាចរៀបចំសារពត៌មានរបស់អ្នកប្រចាំថ្ងៃដូចជា អាចផ្ញើរនិងទទួល message តាមប្រព័ន្ធអគ្គិសនី ហើយអាចSaveពួកគេនៅក្នុងComputerបាន។ -មានល្បឿនលឿន អាចទំនាក់ទំនងនិងទទួលយកវាបានទូទាំងពិភពលោក។ -ភាសាត្រូវបានប្រើបា្រស់គឺ សាមញ្ញហើយផ្លូវការ។ -ពេលដែលអ្នកឆើ្លយតបEmail អាចចងភា្ជប់ជាមួយMessageបាន។ -វាអាចផ្ញើរអត្ថបទបានដោយស្វ័យប្រវត្តិហើយជាក់លាក់។ -ពេលប្រើបា្រសវា គឺមិនចាំបាច់ប្រើប្រាស់ក្រដាស់។ -អាចដាក់រូបភាពផ្សេងៗក្នុងពួកគេបាន។

គុណវិបត្តិ

-ជាឧបករណ៍នាំមេរោគ ហើយជាមានប្រូក្រាមតូចៗដែលស៊ីគ្នាជាមួយប្រព័ន្ធcomputer។ ពួកគេអាចអានសៀវភៅអាស័យដា្ឋនរបស់អ្នក ហើយផ្ញើរលេខរបស់គេទៅជុំវិញពិភពលោក។ -មនុស្សជាច្រើនមិនចង់ផ្ញើរEmailរបស់ខ្លួនទៅកន្លែងផ្សេងៗទេ។ -ប្រអប់សំបុត្ររបស់អ្នកទទួលបានច្រើនជាមួយនិងemail។