១. មុខវិជ្ជា៖ សេចក្តីផ្តើមនៃធុរកិច្ច (Introduction to Business)

ចំនួនម៉ោងសិក្សា ៖ ៤៥ ម៉ោង
ចំនួនក្រេឌីត ៖ ០៣ ក្រេឌីត
ចំនួនសប្តាហ៍ ៖ ១៥ សប្តាហ៍

២.ការពិពណ៌នាអំពីមុខវិជ្ជាសេចក្តីផ្តើមនៃធុរកិច្ច 

មេរៀននេះ​ សិក្សាអំពីសញ្ញាណនៃបរិយាកាសអាជីវកម្ម និង ដំណើរការ និងការយល់ដឹងពីអាជីវកម្មក្នុងប្រទេស និង អន្តរជាតិ ។ ជាពិសេសការយល់ដឹងអ្វីទៅជាអាជីវកម្ម ប្រភេទអាជីវកម្ម ប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច និង កម្រិតនៃការប្រកួតប្រជែង។ ក្រៅពីនេះក៍មានការនិយាយអំពី ការគ្រប់គ្រងធនធានមនុស្ស ដែលមាននិយាយ អំពីដំណើរការរបស់វាដូចជាៈ ការធ្វើផែនការ ការប្រកាសជ្រើសរើស ការជ្រើសរើស និង បណ្តុះបណ្តាល និងអភិវឌ្ឍ ការតម្រង់ទិសបុគ្គលិក ។ល។ លើសពីនេះទៅ និង មានការសិក្សាពីក្រមសីលធម៌នៃការធ្វើអាជីវកម្ម និងការទទួលខុសត្រូវ នៅក្នុងដំណើរការអាជីវកម្ម និងភាពជាសហគ្រិន និង ប្រភេទនៃអាជីវកម្មធនតូច និង វិធីសាស្រ្តដើម្បីធ្វើជាអ្នកជោគជ័យនៅក្នុងការធ្វើអាជីវកម្ម។

៣. គោលបំណងនៃមុខវិជ្ជា
ក្រោយពីសិក្សាមុខវិជ្ជានេះចប់ និស្សិតអាច៖
  • យល់ដឹងពីប្រភេទអាជីវកម្ម
  • យល់ដឹងពីរបៀបនៃការធ្វើអាជីវកម្មក្នុងតំបន់ និងអន្តរជាតិ
  • យល់ដឹងពីបរិយាកាសទូទៅ ដែលអាចកើតមានឡើងជុំវិញការធ្វើអាជីវកម្ម
៤. គម្រោងប្លង់មេរៀន
សប្តាហ៍ទី ១,២
        មេរៀនទី១៖ សញ្ញាណនៃបរិយាកាសអាជីវកម្ម
        ១.សញ្ញាណនៃអាជីវកម្ម និងប្រាក់ចំណេញ
        ២. ប្រព័ន្ធសេដ្ឋកិច្ចពិភពលោក
        ៣. ការវាយតម្លៃលើប្រព័ន្ធសេដ្ឋកិច្ច
សប្តាហ៍ទី ៣,៤
        មេរៀនទី២៖ ដំណើរការនៃអង្គភាពអាជីវកម្ម
         ១. ប្រភេទនៃអង្គភាពអាជីវកម្ម
         ២. រចនាសម្ព័ន្ធក្រុមហ៊ុនសារជីវកម្ម
សប្តាហ៍ទី ៥,៦
        មេរៀនទី៣៖ ការយល់ដឹងអំពីអាជីវកម្មសាកល
         ១. ការលេចឡើងនូវពាណិជ្ជកម្មអន្តរជាតិ
         ២. ការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ
         ៣. របាំងនៃពាណិជ្ជកម្មអន្តរជាតិ
សប្តាហ៍ទី ៧,៨
        មេរៀនទី៤៖ ក្រមសីលធម៌ និង ការទទួលខុសត្រូវក្នុងដំណើរការអាជីវកម្ម
         ១.គោលនយោបាយក្រុមហ៊ុន និងក្រមសីលធម៌នៃអាជីវកម្ម
        ២. បរិយាកាសអាជីវកម្ម
ប្រឡងពាក់កណ្តាលឆមាសដើម្បីវាស់កម្រិតយល់ដឹងនិស្សិត

សប្តាហ៍ទី ៩,១០
        មេរៀនទី៥៖ ការគ្រប់គ្រងសហគ្រាសអាជីវកម្ម
        ១. ការរៀបចំគោលដៅនិងការបង្កើតយុទ្ធសាស្រ្ត
        ២. ដំណើរការនៃការគ្រប់គ្រង
        ៣. ប្រភេទនៃអ្នកគ្រប់គ្រង
        ៤. ការគ្រប់គ្រង និង វប្បធម៌ចំបង
សប្តាហ៍ទី ១១,១២
        មេរៀនទី៦៖ ភាពជាសហគ្រិន និង អាជីវកម្មធុនតូច
        ១. សហគ្រិន
        ២. លក្ខណៈពិសេសនៃសហគ្រិន
        ៣. ភាពខុសគ្នារវាងភាពជាសហគ្រិន និង អាជីវកម្មធុនតូច
        ៤. ជោគជ័យ និង បរាជ័យនៅក្នុងអាជីវកម្មធុនតូច
សប្តាហ៍ទី ១៣,១៤
        មេរៀនទី៧៖ ការគ្រប់គ្រងធនធានមនុស្ស
        ១. មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងធនធាន មនុស្ស
        ២. ការជ្រើសរើសបុគ្គលិក
        ៣. អភិវឌ្ឍន៍ធនធាន
        ៤. តម្លៃតបស្នង និង ផលប្រយោជន៍
        ៥. បណ្តាច្បាប់ និង សីលធម៌នៅក្នុងការគ្រប់គ្រងមនុស្ស
សប្តាហ៍ទី ១៥
       រំលឹកមេរៀន និង ការប្រឡងបញ្ចប់ឆមាស
៥. វិធីសាស្រ្តបង្រៀន
ដើម្បីឲ្យការបង្រៀន និង ការសិក្សាមានដំណើរការល្អនិងមានគុណភាព គ្រូបង្រៀនត្រូវ៖

  •  រៀបចំមេរៀន និងធ្វើប្លង់មេរៀនមុន នឹងមកបង្រៀន
  • រៀបចំថ្នាក់រយៈពេល ៥នាទី ដំបូងដើម្បីទាញអារម្មណ៍និស្សិត ឫហៅវត្តមាននិស្សិត
  • រំលឹកមេរៀនចាស់ មុននឹងចាប់ផ្តើមមេរៀនថ្មី
  • បង្រៀនតាមប្លង់មេរៀនប្រចាំថ្ងៃ
  • សរុបមេរៀនឡើងវិញនៅចុងម៉ោង
  • ដាក់កិច្ចការផ្ទះឲ្យនិស្សិតធ្វើ
  • ផ្តល់ប្រធានបទស្រាវជ្រាវ

៦. ឈ្មោះសៀវភៅ៖ សេចក្តីផ្តើមនៃធុរកិច្ច
និពន្ធដោយ ក្រុមសាស្រ្តាចារ្យ សាកលវិទ្យាល័យបៀលប្រាយ បោះពុម្ពឆ្នាំ២០១២
៧. ការវាយតម្លៃលើការសិក្សា
       ១. ការវាយតម្លៃជាប្រចាំ (On-going Assessment):
               ក. វត្តមាន (Attendance).............................០៥%
               ខ. កិច្ចការក្នុងថ្នាក់ (Class Participation)........១០%
               គ. កិច្ចការស្រាវជ្រាវ (Assignment).................១០%
      ២. ប្រឡងប្រចាំខែ (Monthly Exam).......................១៥%
      ៣. ប្រឡងពាក់កណ្តាលឆមាស (Mid-Term Exam)......២០%
      ៤. ប្រឡងបញ្ចប់ឆមាស (Final Exam).......................៤០%

ពិន្ទុសរុប៖................................................................១០០%

៨. ឯកសារយោង
១. Fred L. Fry, Charles R. Stoner, Richard E. Hattwick (1998), Business (An integrative Framework), McGraw-Hill.
២. O.C. Ferrell, Geoffrey Hirt (2000), Business (A Changing World), Third Edition, Irwin McGraw-Hill.
៣.Lawrence J. Gitman and Carl McDaniel (2000), The Future of Business, Millennium Edition, South-Western College Publishing, Thomson Learning, The United States of America.