Saturday, March 26, 2022

ហាត់ធ្វើកិច្ចការអំពី ការបង្កើតក្របសៀវភៅ

 

សូមនិស្សិតហាត់ធ្វើកិច្ចការអំពី ការបង្កើតក្របសៀវភៅ តាមទម្រង់ដូចខាងក្រោម៖

១. កំណត់គែមក្រដាស (Page Layout --> Margin --> Custom Margin ដោយកំណត់ Top=2cm , Bottom=2cm , Left=2cm , Right=2cm) ករណីខ្នាតក្នុង Computer របស់អ្នកបង្ហាញជា សញ្ញាធ្មេញកណ្តុរ=inches យើងអាចប្តូរវាដោយចុច File --> Option --> Advance --> អូសទៅរកកន្លែង Display រួចចុចប្តូរត្រង់ inches ទៅជា Centimeters --> OK ។ (មេរៀនទី៣ Page21)
២. ដែលមានរៀនដាក់ស៊ុមផ្កា (Page Layout --> Page Border --> រើសម៉ូតស៊ុមក្នុងប្រអប់ Art រឺម៉ូតជាខ្សែរក្នុងប្រអប់Style --> ត្រង់ Wide កំណត់តម្លៃកំរាស់ស៊ុម --> ត្រង់ Color ប្តូរពណ៌ស៊ុម --> OK)
(មេរៀនទី៥ Page41-42)
៣. សរសេរអក្សរឆ្លាក់ដោយប្រើ Insert --> WordArt --> រើសម៉ូតអក្សរឆ្លាក់មានស្រមោល​ --> វាយបញ្ចូលអក្សរក្នុងប្រអប់ --> រួចប្តូរម៉ូតអក្សរជា Khmer OS Muol Light ជាដើម។ ដើម្បីតុបតែងអក្សររបស់ WordArt យើងត្រូវចុចលើអក្សរនោះរួចប្រើ Text Fill , Text Outline , Text Effect។
៤. ដាក់បញ្ចូលរូបភាព Logo ផ្សេងៗ យើងអាចទាញយកពី Internet មកប្រើ ។ ករណី Copy រូបពី Internet អត់បាន គឺ ត្រូវ Save As image នៃរូបនោះចូលក្នុងកុំព្យុទ័រដោយរក្សាទុកកន្លែងណាមួយត្រឹមត្រូវ។
សម្គាល់ៈ ការដាក់រូបភាពចូលកិច្ចការ យើងអាចកំណត់ទីតាំងដោយ
ប្រើ Wrap Text (ប្តូរទិសដៅរូប) , Rotate ត្រលប់រូប , Crop (កាត់តំរឹមរូប) , ដាក់ស៊ុមរូប , Color ដូរពណ៌រូប , Align ទីតាំងរូប.....(មេរៀនទី៦ Page48)
៥. ការសញ្ញាប្រអប់រូបផ្កាយរឺសញ្ញាផ្សេងៗ Insert --> Shape --> ករណីចង់តុបតែងប្រអប់ យើងអាចចុចលើប្រអប់នោះ --> Format --> រួចកំណត់ Shape Fill , Shape Outline , Shape Effect.
រូបក្របសៀវភៅខាងក្រោមនេះគឺ ត្រូវ ព្រីន ២សន្លឹកនេះ បញ្ចូលគ្នាទៅជា ១សន្លឹក A4
គឺយើងត្រូវ
១. បង្កើតសន្លឹក A4 ផ្តេកសិន 
២. បន្ទាប់មកត្រូវចូលកំណត់គែមក្រដាស
៣.  រួចបន្តកំណត់ Multiple Pages ប្តូរជា 2 pages per sheet (ដើម្បីកំណត់ឲ្យក្រដាសកាត់ផ្តាច់ជាពីរ)
៤. ចុច OK
៥. បន្ថែមទំព័រទី២ ប្រើ Ctrl + Enter
៦. ចូលទៅ Page Layout --> Break --> Next Page (ដើម្បីកំណត់ Session)
៧. ដាក់ស៊ុមផ្កា ឲ្យឃើញតែ នៅទំព័រទី២ 
៨. រៀបចំតារាង និង អក្សរឆ្លាក់ផ្សេងៗតាមតម្រូវការ




0 Comments:

Post a Comment

សូមឆ្លើយសំណួរក្នុងប្រអប់ខាងក្រោម