លំហាត់ទី១ មេរៀនអ៊ីធើណែត និង អ៊ីម៉ែល

 លំហាត់ ៈ អនុវត្ត

សូមនិស្សិតបង្កើត ស្លាយ ដោយប្រើកម្មវិធីក្នុង Website : www.canva.com រួច ថតចម្លង លីង ស្លាយនោះ ចូលក្នុង Channel របស់គ្រូ នៃសហគមន៍បន្ទប់សិក្សារបស់អ្នក និង អនុវត្តការ Send Email មួយ ដោយរៀបរាប់តាម ទម្រង់ជា ខេមរភាសា ដូចខាងក្រោមៈ

------------------------------------------------------------------------------------------------------------

- នៅត្រង់កន្លែងប្រអប់ To: គឺត្រូវសរសេរ Address Email អ្នកយើងចង់ផ្ញើទៅ
- នៅត្រង់ Subject : គឺសរសេរខ្លឹមសារនៃសំបុត្ររបស់អ្នក

ជូនចំពោះ លោកសាស្រ្តាចារ្យ កុល សុវណ្ណវឌ្ឍនា


   ខ្ញុំបាទ/នាងខ្ញុំឈ្មោះ ................ បច្ចុប្បន្នជានិស្សិតកំពុងសិក្សា នៅជំនាន់ទី ១៨ ជំនាញ ............ ក្នុងឆ្នាំទី១ ឆមាសទី២ បន្ទប់ ២០២ នៃ សាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ។ កាលពីសប្តាហ៍មុន ខ្ញុំបាទ/នាងខ្ញុំ បានទទួលកិច្ចការ ទាក់ទងមេរៀនទី១ សិក្សាអំពីអ៊ីនណឺណែត និង អ៊ីម៉ែល។

  ចំពោះលទ្ធផល ខ្ញុំបានរៀបចំរួចរាល់ ដោយបាន ប្រើប្រាស់កម្មវិធី ធ្វើស្លាយ តាមរយៈ វេបសាយ Canva ហើយខ្ញុំនឹងធ្វើការ ភ្ជាប់លីង ចូលពិនិត្យកិច្ចការដែលលោកសាស្រ្តាចារ្យ បានផ្តល់ជូន មានក្នុងលីងខាងក្រោមៈ

  ជាចុងក្រោយ ខ្ញុំសូមអរគុណ លោកសាស្រ្តាចារ្យ ដែលបានខិតខំ បង្ហាត់បង្ហាញ អំពីវិធីសាស្រ្តក្នុងការសិក្សាស្រាវជ្រាវ ដល់រូបខ្ញុំ និង សូមជូនពរ លោកសាស្រ្តាចារ្យ ទទួលបាននូវ សុខភាពល្អ នឹងសម្រេចជោគជ័យគ្រប់ភារកិច្ច។

ដោយក្តីគោរព
ពីខ្ញុំ ...............