Sunday, May 26, 2013

ក្រុមហ៊ុនអគ្គិសនីថៃពិចារណាវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Ratchaburi Electricity Generating Holding Pcl (RATCH) ជាក្រុមហ៊ុន អគ្គិសនីដែលមានមូលដ្ឋានគ្រឹះនៅ ប្រទេសថៃ បានរៀបចំពង្រីកអាជីវកម្មនៅទីផ្សារក្នុងស្រុក និងអន្តរជាតិនៅ តាមមូលដ្ឋានវិនិយោគដែលមានស្រាប់ក្នុងប្រទេសឡាវ និងអូស្ត្រាលី ប៉ុន្តែក៏បាន ពិចារណាលើការវិនិយោគ នៅកម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីនដែរ។ នៅដើមសប្តាហ៍មុនកាសែតថៃ The Nation បានរាយការណ៍ ថាអាជ្ញាធរអគ្គិសនីថៃ (Egat) គ្រោងសាងសង់រោងចក្រអគ្គិសនីធ្យូងថ្ម នៅកម្ពុជាដើម្បីផលិតអគ្គិសនី ចំនួន៤ពាន់មេហ្គាវ៉ាត់។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ ២០១៣