Sunday, May 26, 2013

ការនាំចេញរបស់កម្ពុជាទៅថៃកើនជាង១៩%នៅត្រីមាសទីមួយ

ភ្នំពេញ៖ យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញសរុបពីកម្ពុជាទៅកាន់ ប្រទេសថៃមានតម្លៃ ១០២លានដុល្លារ នៅត្រីមាសទី១ឆ្នាំ២០១៣នេះ ធៀបនឹងតម្លៃ ៨៥,៤៣ លានដុល្លារ កាលពីត្រីមាសទីមួយឆ្នាំ២០១២ ពោលគឺកើនឡើង១៩,៣៩ភាគរយ។ ប៉ុន្តែការនាំចូល សរុបពីថៃមក កម្ពុជាបានធ្លាក់ចុះជាង៤ភាគរយ ពីចំនួន ១,០៤៨ពាន់លានដុល្លារ មកនៅត្រឹមចំនួន ១,០០៥ពាន់លានដុល្លារ។ កំណើនការនាំចេញរបស់កម្ពុជាទៅថៃនេះបណ្តាលមកពីកិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសទាំងពីរដើម្បីធ្វើឲ្យប្រសើរឡើងនូវ ទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសការ សម្របសម្រួលផ្នែកពាណិជ្ជកម្ម ឲ្យកាន់តែប្រសើរឡើង។
ប្រភពៈ ព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ ២០១៣