ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន ៧ នាក់
ត្រូវសមត្ថកិច្ចចម្រុះខណ្ឌដង្កោ ដែលដឹកនាំដោយលោក នាក់ ណារ៉ូ
អធិការរងខណ្ឌដង្កោ ដោយ មានការបញ្ជាពីលោក យឹម សារ៉ាន់
អធិការខណ្ឌដង្កោឃាតខ្លួន នៅវេលាម៉ោង ៤ នឹង ២០ នាទីល្ងាចថ្ងៃទី
២៦ ខែឧសភាឆ្នាំ ២០១៣ ខណៈពួកគេជិះម៉ូតូប្រដេញគ្នាហើយ
បុកព្រះសង្ឃដែលកំពុងជិះម៉ូតូឌុប បណ្តាលឲ្យដួលរងរបួស
នៅចំណុចផ្លូវចំការដូង ( ហៅផ្លូវ ២១៧ ) ក្នុងភូមិសំបួរ
សង្កាត់ដង្កោ ខណ្ឌដង្កោ
ហើយក្រុមក្មេងទំនើងនេះបានបង្កទំនាស់ពាក្យសម្តីជាមួយសមត្ថកិច្ច
ជំនាញផ្នែកចរាចរណ៍ដែលចុះទៅបំពេញភារកិច្ចវាស់វែង
នឹងរារាំងមិនឲ្យសមត្ថកិច្ចវាស់វែង ។
លោក នាក់ ណារ៉ូ អធិការរងខណ្ឌដង្កោបានឲ្យដឹងថា
មុនពេលនឹងឈានដល់ការនាំខ្លួនពួកគេយកមកកាន់អធិការដ្ឋានដើម្បី
ធ្វើការសាកសួរអប់រំនេះ គឺមុនពេលកើតហេតុក្រុមក្មេងទំនើងទាំង៧
នាក់នេះបានជិះម៉ូតូ៣ ទី គ្រឿង ទី ១ ម៉ាកសេ ១២៥ ពណ៌ខ្មៅ
ស៊េរី ២០០៤ ពាក់ស្លាកលេខ កំពង់ចាម 1A 0107 ជិះគ្នាពីរនាក់
ទី២ ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AX
2751 ជិះគ្នាបីនាក់ នឹងទី៣ ម៉ាក ស៊េរី ២០១៣ ពណ៌ខ្មៅ
ពាក់ស្លាកលេខ កំពង់ចាម 1B 9090ជិះឌុបគ្នាបីនាក់
ចេញពីផឹកស៊ីស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគខ្លួន
បានជិះតាមបណ្តោយផ្លូវចំការដូងប្រដេញគ្នាក្នុងទិសដៅពីត្បូងទៅ
ជើង លុះជិះដល់ចំណុចកើតហេតុម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី
២០០៤ ពាក់ស្លាកលេខ កំពង់ចាម 1A 0107
បានរេចង្កូតទៅបុកព្រះសង្ឃនឹងបុរសម្នាក់ដែលកំពុងជិះម៉ូតូវីវ៉ា
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD 5231 បញ្ច្រាសទិសគ្នា
ពេញទំហឹងតែម្តង បណ្តាលឲ្យព្រះសង្ឃរងរបួសដៃម្ខាង
នឹងអ្នកជិះម៉ូតូបង្កហេតុត្រូវរងរបួសបែកក្បាលម្នាក់ ។
លោកអធិការរងបានបន្តថាបន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
នេះនគរបាលជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះមកអន្តរាគមន៍ធ្វើការវាស់វែង
ដើម្បីអូសយកម៉ូតូទាំងពីរគ្រឿងយករក្សាទុកនៅអធិការដ្ឋាននគរបាល
ខណ្ឌដង្កោ រងចាំដោះស្រាយតាមផ្លូវច្បាប់ ។
ប៉ុន្តែក្នុងខណៈដែលសមត្ថកិច្ចកំពុងធ្វើការវាសវែងស្រាប់តែក្រុម
បង្កហេតុ
បានទូរស័ព្ទហៅបក្ខពួកមកបង្ករឿងជាមួយសមត្ថកិច្ចកំពុងបំពេញភារកិច្ច
រហូតឈានការនិយាយស្តីមើលងាយសមត្ថកិច្ចនោះ
ទើបរូបលោកជាអធិការរងបានសុំបញ្ជាពីលោក យឹម សារ៉ាន់
អធិការខណ្ឌដង្កោ
ដើម្បីឃាត់ខ្លួនយុវជនទាំងនេះយកទៅកាន់អធិការខណ្ឌរងចាំធ្វើការ
សាកសួរ នឹងពន្យល់ណែនាំ អប់រំពួកគេ
កុំឲ្យបញ្ចេញទង្វើដែលសង្គមកំពុងស្អប់ខ្ពើម ។
បន្ទាប់ពីទទួលបានបញ្ជាភ្លាមកងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ
ខណ្ឌដង្កោបានចុះមកអន្តរាគមន៍ ឃាត់ខ្លួនក្មេងទំនើងទាំង ៧ នាក់
នឹងដកហូតម៉ូតូពួកគេចំនួន ៣
គ្រឿងយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្តោះអាសន្ន
។លោកអធិការរងបានបញ្ជាក់ថា កំហុសរបស់ក្រុមក្មេងទំនើងខាងលើនេះ
ទី១ ជិះម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងស្រា ទី ២
បើកបរលឿនមិនគោរពច្បាប់ ទី៣ បើកបរមិនពាក់មួកសុវត្ថិភាព ទី ៤
រំខានដល់សមត្ថកិច្ចកំពុងបំពេញការងារ នឹងទី៥
បង្កឲ្យអ្នកដទៃមានរងរបួស ដោយសារពួកគេ ។
សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណពួកគេ
នឹងមិនទាន់ដឹងថាមានចំណាត់ការចំពោះក្រុមក្មេងទំនើងទាំង ៧ នាក់
ខាងលើនេះយ៉ាងណានៅឡើយទេ ដោយសារកំពុងស្ថិតក្នុងការសារសួរ ៕
ប្រភព៖ abcnonstop.net
Sunday, May 26, 2013
ក្មេងទំនើង ៧ នាក់ជិះម៉ូតូបីគ្រឿងប្រដេញគ្នាបុកព្រះសង្ឃកំពុងជិះម៉ូតូឌុបបណ្តាលឲ្យរបួស ហើយរារាំងមិនឲ្យសមត្ថកិច្ចវាស់វែង
May 26, 2013