យោងតាមប្រភពព័ត៌មានពីគេហទំព័រ huffingtonpost បានឲ្យដឹងថា
ក្រុមហ៊ុន Yahoo បានយល់ព្រមទិញ ក្រុមហ៊ុន Hulu ដែលជាក្រុមហ៊ុន
ផ្ដល់សេវាកម្ម Streaming Video។
នេះបើតាមប្រភពដែលជិតស្និទ្ធិរបស់ Yahoo
បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។
សូមបញ្ជាក់ថា Hulu គឺជាក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming
Video ដែលកំពុងពេញនិយមបំផុត ដោយសារវាមានកម្មវិធីទូរទស្សន៍
ភាពយន្ត និងវីដេអូផ្សេងៗជាច្រើន ក្នុងនោះដែរ ក្រុមហ៊ុន
Huluគឺជាក្រុមហ៊ុន ដែលមានការសហការល្អជាមួយនឹង AOL, MSN,
MySpace, Facebook និង Comcastផងដែរ។
សូមរំលឹកផងដែរថា ក្រុមប្រឹក្សាភិបាល Yahoo
បានសម្រេចចិត្តយល់ព្រម ទិញយកបណ្ដាញ Tumblr ក្នុងតម្លៃ
១,១ពាន់លាន ដុល្លារអាមេរិក កាលពីសប្ដាហ៍មុន ៕
ប្រភព៖ abcnonstop.net
Sunday, May 26, 2013
ក្រុមហ៊ុន Yahoo យល់ព្រម ទិញក្រុមហ៊ុន Hulu ដើម្បីផ្តល់សេវាកម្ម Streaming Video
May 26, 2013