Friday, May 24, 2013

ជំនួបរវាងអ្នកតំណាងកូរ៉េខាងជើង និងចិនធ្វើឡើងយ៉ាងរលូន

ប៉េ​កាំ​ង​៖​ លោក​ Choe​ Ryong-hae​ ដែល​គេ​ស្គាល់​ថា​ជា​មេទ័ព​កំពូល​របស់​កូរ៉េ​ខាងជើង​ត្រូវ​បាន​បញ្ជូន​មក​ជា​បេសកជន​ពេ​សិស​ដោយ​លោក​ គី​ម​ ជុង​អ៊ុ​ន​ ផ្ទាល់​នោះ​បាន​ចូល​ជួប​ជាមួយ​លោក​ Liu​ Yunshan​ សមាជិក​គណ​មជ្ឈិមបក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ហើយ​កាលពី​ម្សិលមិញ​នេះ​ដោយ​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​។​
​ភាគី​កូរ៉េ​ខាងជើង​បាន​និយាយ​ថា​រដ្ឋ​កូរ៉េ​ខាងជើង​ចង់បាន​នូវ​ការ​ជួយ​ផ្គត់ផ្គង់​ដោយ​ផ្ដោត​សំខាន់​លើ​ផ្លូវ​សេដ្ឋកិច្ច​ ដែល​កំពុង​តែ​ក្លាយជា​បញ្ហា​ធំ​សម្រាប់​កូរ៉េ​ខាងជើង​ ហើយ​រំពឹង​ក្នុង​ការ​ទទួលយក​ និង​ធ្វើ​តាម​រាល់​ការ​ណែនាំ​របស់​ភាគី​ចិន​។​
​គេ​រំពឹង​ថា​ប្រសិនបើ​មាននូវ​ដំណោះស្រាយ​នេះ​បាន​វា​អាច​នឹង​បន្ថយ​នូវ​ការ​ប្រឈម​មុខ​គ្នា​លើ​បញ្ហា​សង្គ្រាម​ឧបទ្វីប​កូរ៉េ​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក​ Liu​ Yunshan​ បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ ចង់ឱ្យ​រាល់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ឧបទ្វីប​កូរ៉េ​ទម្លាក់​គ្រាប់​បរមាណូ​ចុះ​ ហើយ​ចាប់​យក​ការ​ចរចារ​ផ្លូវ​សន្តិភាព​ជា​ជាង​សង្គ្រាម​ ដែល​វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ ក៏​ដូច​ជា​សន្តិសុខ​ដែល​អាច​ប៉ះពាល់​ដល់​ចិន​ផង​ដែរ​៕​
180373cf84321308a51008
ប្រភពៈ abcnonstop.net