Friday, May 24, 2013

មន្ត្រីជាន់ខ្ពស់​អគ្គី​ស​នី​អាស៊ាន​ចាត់​ទុក​បញ្ហា​កង្វះ​ថាមពលអគ្គីសនី​ជា​បញ្ហា​ចំបង​ពេល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ ឆ្នាំ​២០១៥​

ភ្នំពេញ​៖​ មន្ត្រីជាន់ខ្ពស់​អគ្គី​ស​នី​មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​បាន​ចូលរួម​ ក្នុង​កិច្ចប្រជុំ​អាជ្ញាធរ​ថាមពល​អាស៊ាន​ និង​កិច្ចប្រជុំ​គណៈកម្មការ​ថាមពល​អាស៊ាន​ នៅ​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៣​ នា​សណ្ឋាគារ​ ណា​ហ្គា​វើ​ល​ រាជធានី​ភ្នំពេញ​បាន​ប្តេជ្ញា​រួម​គ្នា​ដោះស្រាយ​បញ្ហា​កង្វះ​ថាមពល​ អគ្គី​ស​នី​ ពេល​សមាហរណកម្ម​ សេដ្ឋកិច្ច​អាស៊ាន​ ឆ្នាំ​២០១៥​។​
234455
​លោក​ កែវ​ រតនៈ​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គី​ស​នី​កម្ពុជា​បាន​មាន​ប្រសាសន៍​ ថា​ ប្រទេស​អាស៊ាន​ទាំង​១០​ បាន​រួម​គ្នា​ដើម្បី​ស្វែង​ ដំណោះស្រាយ​បញ្ហា​ប្រឈម​នៃ​កង្វះ​ថាមពលអគ្គីសនី​ ដើម្បី​សមាហរណកម្ម​ សេដ្ឋកិច្ច​ នៅ​ឆ្នាំ​២០១៥​ ព្រោះថា​តម្រូវការ​នៃ​ការ​ប្រើប្រាស់​អគ្គី​ស​នី​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ​មាន​កំណើន​ខ្ពស់​ ។​
​លោក​ កែវ​ រតនៈ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ប្រទេស​ ជា​ច្រើន​បាន​ស្វែងរក​ប្រភព​បន្ថែម​ ដូច​ជា​ប្រភព​ថាមពលនុយក្លេអ៊ែរ​ នៅ​ពេល​អនាគត​ ហើយ​កិច្ចប្រជុំ​លើក​នេះ​ ដើម្បី​ឲ្យ​ប្រធាន​អង្គភាព​អគ្គី​ស​នី​ អាស៊ាន​ទាំងអស់​ ពិនិត្យ​មើល​ផែន​ការណ៍​ កម្មវិធី​ និង​គម្រោង​ នៃ​ការ​អភិវឌ្ឍន៍​និន្នាការ​អភិវឌ្ឍន៍​ វិស័យ​ថាមពល​ទាំងអស់​ ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ក្នុង​តំបន់​ ដើម្បី​ពិនិត្យ​ មើល​ យន្តការ​ សហប្រតិបត្តិការ​ ទាំង​កា​រត​ភ្ជាប់​បណ្តាញអគ្គីសនី​ ទាំង​ការ​ពិនិត្យ​មើល​ ប្រភព​អគ្គី​ស​នី​នៃ​ ការ​ផ្គត់ផ្គង់​ ការ​ពិនិត្យ​ការ​អភិវឌ្ឍន៍​ តទៅ​មុខ​ទៀត​ ដើម្បី​ដោះស្រាយ​ទៅ​លើ​បញ្ហា​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ដោះស្រាយ​បញ្ហា​កង្វះ​ថាមពល​ ក្នុង​តំបន់​អាស៊ាន​ ដោះស្រាយ​បញ្ហា​អគ្គី​ស​នី​ ដែល​ចេះ​តែ​។​
​លោក​ កែវ​ រតនៈ​ បាន​បន្ត​ថា​ ការ​ជួបជុំ​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នេះ​ ដើម្បី​ដាក់​ជា​យន្តការ​ផ្សេងៗ​ និង​អនុសាសន៍​នានា​ ដើម្បី​បញ្ជូន​ទៅ​កាន់​មន្ត្រី​ ថាមពល​អាស៊ាន​ ក៏​ដូច​ជា​បញ្ជូន​ទៅ​កាន់​ប្រមុខ​រាជរដ្ឋាភិបាល​ អាស៊ាន​ទាំង​ ១០​ ប្រទេស​ ដើម្បី​ជា​គោលនយោបាយ​ឆ្លើយ​តប​ សម​ស្រប​តាម​ទៅ​តាម​ ការ​ប្រែប្រួល​លើ​វិស័យ​ថាមពល​នៅ​ក្នុង​ ប្រទេស​ អាស៊ាន​ទាំង​ ១០​។​
​លោក​ កែវ​ រតនៈ​ បាន​បន្ត​ទៀត​ថា​ លោក​ចាត់​ទុក​ថា​ កិច្ចប្រជុំ​លើក​នេះ​ នឹង​ទទួល​បាន​ផ្លែផ្កា​ ទាំង​ទ្វេភាគី​ និង​ពហុភាគី​ ដើម្បី​ឲ្យ​ថាមពល​លែង​ក្លាយជា​ឧបសគ្គ​ ដើម្បី​ការ​រុញច្រាន​ប្រទេស​អាស៊ាន​ឲ្យ​ក្លាយជា​សហគមន៍​ថាមពល​ សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ កិច្ចប្រជុំ​ថា្ន​ក់​ដឹកនាំ​ស្ថាប័ន​អគ្គី​ស​នី​ប្រទេស​អាស៊ាន​នេះ​ ជា​ការ​ប្រមូលផ្តុំ​យោបល់​ និង​ការ​ ណែនាំ​ ពី​ស្ថាប័ន​ ថាមពល​អាស៊ាន​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ និង​លើកកម្ពស់​ កិច្ច​សហប្រតិបត្តិការ​ ថាមពល​ ក្នុង​ប្រទេស​អាស៊ាន​ទាំង​១០៕​ ដោយ​ហួត​ +​វង្ស​

ប្រភពៈ abcnonstop.net