វេទិកាស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រត្រូវបានរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមីនា ២០១៣ ។ គោលបំណងរួមនៃវេទិកានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា និងសារៈសំខាន់ដែល ICT ត្រូវបានប្រើក្នុងការជំរុញ និងនាំឲ្យមានការផ្លាស់ប្ដូរនេះ ។ វេទិកានេះជាផ្នែកមួយនៃគម្រោង "ការចូលរួមទប់ស្កាត់អំពើហិង្សាលើយេនឌ័រ" ដែលជាគម្រោងមួយដឹកនាំដំណើរការដោយអង្គការ Association for Progressive Communications (APC) និងអនុវត្តដោយអង្គការវិទ្យាស្ថានបើកទូលាយ ដោយទទួលបានការឧបត្ថម្ភថវិកាពីកម្មវិធីស៊ុយអែតសម្រាប់ការអភិវឌ្ឍន៍ ICT នៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ ហៅកាត់ថា SPIDER (The Swedish Program for ICT in Developing Regions) ។ យើងសង្ឃឹមថា ការពិភាក្សា និងការផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកដែលបានធ្វើឡើងនៅក្នុងវេទិកានេះ រវាងអ្នកចូលរួមទាំងអស់ដែលមានបទពិសោធន៍ និងចំណេះដឹងខុសៗគ្នា នឹងនាំឲ្យមានការយល់ដឹងបានកាន់តែប្រសើរអំពីបញ្ហាដែលទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា ។
វេទិកានេះបានរៀបចំឡើងដោយអង្គការវិទ្យាស្ថានបើកទូលាយ សហការជាមួយក្រសួងកិច្ចការនារី សម្ពន្ធភាពជាតិឃុំ/សង្កាត់ អង្គការ Heifer InternationalCambodia, សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន (PHD), អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC), ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (Cambodia Defenders Project-CDP) ECPAT-Cambodia, អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD) និងគណៈកម្មាធិការនៃអង្គការមិនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ ទម្រង់រើសអើងលើស្ត្រី NGO-CEDAW ។ វាគ្មិនដែលបានអញ្ជើញចូលរួមនៅក្នុងវេទិកានេះមាន លោកជំទាវវេជ្ជបណ្ឌិត ខៀវ សិរីវុឌ្ឍា អគ្គនាយកនៃក្រសួងកិច្ចការនារី លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការ GAD/C និងលោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ ។ យ៉ាងហោចណាស់មានសិក្ខាកាមចំនួន ៤៥ នាក់បានចូលរួមនៅក្នុងវេទិកានេះ ដែលពួកគាត់អញ្ជើញមកពីក្រុមប្រឹក្សាឃុំ/សង្កាត់រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង និងកំពង់ធំ មន្ត្រីរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការដើម្បីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ស្ថាប័ន និងបុគ្គលដែលធ្វើការដើម្បីគាំទ្រជនរងគ្រោះ អ្នកដែលរួចផុតពីអំពើហិង្សាយេនឌ័រ និងអ្នកដែលធ្វើការដើម្បីទប់ស្កាត់អំពើហិង្សានានា និងអ្នកសារព័ត៌មាន។
នៅក្នុងបទបង្ហាញ លោកជំទាវវេជ្ជបណ្ឌិត ខៀវ សិរីវុឌ្ឍា បានស្វាគមន៍សិក្ខាកាមទាំងអស់ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងវេទិកានេះ ដែលទាំងអស់គ្នាមានវត្ថុបំណងរួមក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ លោកជំទាវក៏បានមានប្រសាសន៍យោងទៅទិន្នន័យរដ្ឋបាលដែលបានបង្ហាញថា អំពើហិង្សាយេនឌ័រមានការធ្លាក់ចុះនៅក្នុងអំឡុងឆ្នាំ ២០០៦-២០១០ ក៏ប៉ុន្តែគោលបំណងរបស់យើងគឺចង់លុបបំបាត់ទាំងស្រុងនូវអំពើហិង្សាទាំងនេះ។ លោកជំទាវក៏បានលើកឡើងពីចំណុចសំខាន់បំផុតដែលបច្ចុប្បន្នមានស្ត្រីច្រើនមានសេចក្ដីក្លាហានហ៊ានចេញមុខ និងធ្វើការរាយការណ៍បញ្ហាដែលកើតមានចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ លោកជំទាវបានបន្តទៀតថា ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ( ICT)និងជាឧបករណ៍ ដ៏មានប្រយោជន៍មួយប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងអំពើហិង្សាទាំងនេះ។ លោកជំទាវក៏បានមានប្រសាសន៍ទៀតថា ដោយមានការចូលរួមប្ដេជ្ញា និងដោះស្រាយរួមគ្នាពីអង្គការផ្សេងៗទាំងអស់ លោកជំទាវប្រាកដច្បាស់ថា បញ្ហាដែលពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលមាននៅក្នុងប្រទេសកម្ពុជានឹងត្រូវបានដោះស្រាយ។
លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការ GAD/C បានទទួលស្គាល់ថា អង្គការមិនមែនរដ្ឋាភិបាល និងដៃគូកំពុងធ្វើការក្នុងការជំរុញឲ្យមានសមភាពយេនឌ័រ និងលើកកម្ពស់ការអប់រំសម្រាប់ស្ត្រី។ បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលុបបំបាត់អំពើហិង្សាយេនឌ័រនៅកម្ពុជា ហើយលោកស្រីក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការវិទ្យាស្ថានបើកទូលាយនៅក្នុងការជួយជំរុញផ្នែកនេះ និងយល់ដឹងថា ICT នឹងតែងតែត្រូវបានប្រើយ៉ាងមានសារប្រយោជន៍ និងមិនបង្កឲ្យខូចប្រយោជន៍។
លោកស្រី ជឹម ម៉ាណាវី នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយ បានលើកឡើងថា អំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតែបន្តកើតមានឡើង ហើយស្ត្រីនៅតែត្រូវហ៊ាននិយាយអំពីបញ្ហាទាំងនេះ។ ICT ដើរតួនាទីយ៉ាងសំខាន់នៅទីនេះ ដូចជា ការប្រើទូរស័ព្ទ និងអ៊ីនធឺណិតជាដើម ដោយហេតុថាគេអាចប្រើប្រាស់មធ្យោបាយទាំងនេះ សម្រាប់ផ្សព្វផ្សាយព័ត៌មានដើម្បីជួយលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ប៉ុន្តែ ICT ក៏អាចត្រូវបានប្រើដោយរំលោភបំពានលើស្ត្រី ដែលនេះជាទម្រង់ថ្មីនៃហិង្សាលើស្ត្រី។ ICT អាចប្រើបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើយើងប្រើបានបានត្រឹមត្រូវ ហើយអង្គការវិទ្យាស្ថានបើកទូលាយកំពុងធ្វើការជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗ ទៀតដើម្បីធានាឲ្យការប្រើប្រាស់ ICT មានភាពត្រឹមត្រូវ ឧទាហរណ៍ ដើម្បីរក្សាទុកកំណត់ត្រានៃអំពើហិង្សាយេនឌ័រ ដូចជាការប្រើកម្មវិធី Ushahidi តាមរយៈតំបន់បណ្ដាញhttp://gbv.open.org.kh/ .
ការពិភាក្សាជាក្រុមបានអនុវត្តតាមប្រធានបទចំនួនបីដែលបានលើកយកមកពិភាក្សាគឺទី១)ទាក់ទងនឹង ស្ថានភាពហិង្សាយេនឌ័រនៅកម្ពុជា ទី២)បញ្ហាធ្ងន់ធ្ងរបំផុតទាក់ទងនឹងអំពើហិង្សាយេនឌ័រ និងទី៣)យុទ្ធសាស្ត្រក្នុងការទប់ស្កាត់អំពើហិង្សាយេនឌ័រតាមរយៈការប្រើប្រាស់ ICT ឬតាមមធ្យោបាយផ្សេងៗ។ លទ្ធផលនៃកិច្ចពិភាក្សាជាក្រុមទាំងនេះ យើងសន្និដ្ឋានបានថា ហិង្សាលើស្ត្រី និងជម្លោះរវាងប្ដី និងប្រពន្ធជាការរួមផ្សំនៃបញ្ហាសង្គម សេដ្ឋកិច្ច ផ្លូវកាយ ផ្លូវអារម្មណ៍ និងផ្លូវភេទ ហើយ ICT អាចមានមុខងារក្នុងការផ្សព្វផ្សាយព័ត៌មានអំពីហិង្សាទាក់ទងនឹងយេនឌ័រ និងបង្កើនការយល់ដឹងថែមទៀត។
ការពិភាក្សាជាក្រុមបានអនុវត្តតាមប្រធានបទចំនួនបីដែលបានលើកយកមកពិភាក្សាគឺទី១)ទាក់ទងនឹង ស្ថានភាពហិង្សាយេនឌ័រនៅកម្ពុជា ទី២)បញ្ហាធ្ងន់ធ្ងរបំផុតទាក់ទងនឹងអំពើហិង្សាយេនឌ័រ និងទី៣)យុទ្ធសាស្ត្រក្នុងការទប់ស្កាត់អំពើហិង្សាយេនឌ័រតាមរយៈការប្រើប្រាស់ ICT ឬតាមមធ្យោបាយផ្សេងៗ។ លទ្ធផលនៃកិច្ចពិភាក្សាជាក្រុមទាំងនេះ យើងសន្និដ្ឋានបានថា ហិង្សាលើស្ត្រី និងជម្លោះរវាងប្ដី និងប្រពន្ធជាការរួមផ្សំនៃបញ្ហាសង្គម សេដ្ឋកិច្ច ផ្លូវកាយ ផ្លូវអារម្មណ៍ និងផ្លូវភេទ ហើយ ICT អាចមានមុខងារក្នុងការផ្សព្វផ្សាយព័ត៌មានអំពីហិង្សាទាក់ទងនឹងយេនឌ័រ និងបង្កើនការយល់ដឹងថែមទៀត។
ការពិភាក្សាក៏បានលើកឡើងអំពីយុទ្ធសាស្ត្រ និងរបៀបទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងតាមវិធីសាស្ត្រផ្សេងៗ។ វាមានសារៈសំខាន់ណាស់ដែល ICT ត្រូវបានប្រើដើម្បីផ្ដល់អំណាចដល់ស្ត្រីតាមវិធីវិជ្ជមាន ហើយវាត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មាន និងអាចធ្វើឲ្យស្ត្រីយល់ដឹងបន្ថែមអំពីបញ្ហាដែលទាក់ទងនឹងអំពើហិង្សាយេនឌ័រ រួមទាំងទម្រង់ថ្មីនៃហិង្សា។ ស្ត្រីត្រូវនិយាយឲ្យបានច្រើនជាង ទោះបីឥឡូវមានភស្តុតាងច្រើន ជាពិសេសក្នុងចំណោមស្រីវ័យក្មេង។ ស្ត្រីចង់បានសមភាពយេនឌ័រ និងការអប់រំប្រសើរ ព្រមទាំងការយល់ដឹងពីតួនាទីយ៉ាងសំខាន់នៃ ICT ដែលត្រូវបានប្រើនៅក្នុងកិច្ចការនេះ ក៏ដូចជាជួយលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ។
នៅក្នុងសន្ទរកថាបិទកម្មវិធី លោកជំទាវវេជ្ជបណ្ឌិត ខៀវ សិរីវុឌ្ឍា បានសម្ដែងការកោតសរសើរពីកិច្ចការងារដែលអ្នកទាំងអស់គ្នាកំពុងធ្វើ ដើម្បីសម្រេចបានគោលបំណងរួមក្នុងការប្រឹងប្រែងកាត់បន្ថយបញ្ហាទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ គោលបំណងរយៈពេលវែង គឺដើម្បីលុបបំបាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការប្រើ ICT ក្នុងមធ្យោបាយវិជ្ជមាន និងដោយប្រសិទ្ធភាពដែលអាចសម្រេចបានកិច្ចការជាច្រើន។ លោកជំទាវ ក៏បានទទួលស្គាល់នូវកិច្ចការដ៏សំខាន់ដែលអង្គការវិទ្យាស្ថានបើកទូលាយ រួមសហការជាមួយអង្គការ និងដៃគូផ្សេងៗទៀតកំពុងធ្វើនៅក្នុងការងារនេះ។