ប្រព័ន្ធព័ត៌មានគឺជាសិក្សា អំពីតម្លៃនៃតួនាទីប្រព័ន្ធព័ត៌មាន ក្នុងបរិយាកាសអាជីវកម្ម ដែលប្រកបដោយការប្រកួតប្រជែង ក្នុងពេលបច្ចុប្បន្នម៉្យាងទៀត ផ្តល់ឲ្យនិស្សិតបានដឹងថា តើដើម្បីធ្វើឲ្យក្រុមហ៊ុន មួយក្លាយទៅជាក្រុមហ៊ុនទំនើប ដើម្បីសម្រេចចិត្តប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅក្នុងការធ្វើអាជីវកម្ម ដែលមានលក្ខណៈជាសកល។ ជាពិសេសស្វែងយល់ ពីគ្រឿង សម្ភារៈបរិក្ខាអេឡិចត្រូនិច របស់កុំព្យូទ័រ សំណុំកម្មវិធី ប្រព័ន្ធទំនាក់ទំនង ជាសកល ប្រព័ន្ធការពារសុវត្ថិភាព នៃការគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងការសិក្សា ស្រាវជ្រាវអំពី ការប្រើប្រាស់កម្មវិធីគ្រប់គ្រង ព័ត៌មានមួយចំនួនសម្រាប់ដំណើរ ការប្រតិបត្តិការងារ ការចាត់ចែង និងការតាមដាននៅក្នុងក្រុមហ៊ុនលក្ខណៈទំនើប។
សព្វថ្ងៃនេះប្រព័ន្ធព័ត៌មាន ត្រូវបានគេស្គាល់យ៉ាង ទូលំទូលាយ ហើយមាន សារៈសំខាន់សម្រាប់ អ្នកគ្រប់គ្រង ដោយសារតែ ក្រុមហ៊ុនជាច្រើន ត្រូវការប្រព័ន្ធព័ត៌មាន ដើម្បីរស់រាន និងទទួលបាន ជោគជ័យ ប្រព័ន្ធព័ត៌មានអាចជួយឲ្យក្រុមហ៊ុនជាច្រើនពង្រីក សក្តានុពលទៅតាំងឆ្ងាយៗ ដោយធ្វើការ ផ្តល់នូវផលិតផល និងសេវាកម្ម ថ្មីៗ កែទម្រង់ការងារ និងចរន្តការងារ ហើយធ្វើឲ្យមាន ការផ្លាស់ប្តូរ យ៉ាងល្អប្រសើរបំផុត នូវមធ្យោបាយដែលពួកគេអាច ធ្វើអាជីវកម្មបាន។
Friday, May 24, 2013
ហេតុអ្វីត្រូវប្រើប្រព័ន្ធព័ត៌មាន
May 24, 2013