Introduction to Business Environment
សិក្សាមេរៀននេះ និស្សិតអាចយល់ដឹងពីៈ
- ការពិពណ៌នាអំពីប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច ដោយយោងទៅលើមធ្យោបាយដែលអាចប្រើប្រាស់ដើម្បីត្រួតពិនិត្យទៅលើកត្តាផលិតកម្ម។
- ការបង្ហាញអំពីទីផ្សារតម្រូវការ និង ទីផ្សារផ្គត់ផ្គង់។
- ការបញ្ជាក់អំពីសមាសធាតុនៃសហគ្រាសឯកជន និង ពន្យល់អំពីប្រភេទផ្សេងៗគ្នានៃកម្រិតប្រកួតប្រជែង នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។
I. សញ្ញាណនៃអាជីវកម្ម និង ប្រាក់ចំណេញ
(The Concept of Business and Profit)
១. សញ្ញាណអាជីវកម្ម (The Concept of Business)
តើអ្នកគិតឃើញយ៉ាងដូចម្តេច នៅពេលអ្នកលឺពាក្យ ថាអាជីវកម្ម (Business)? តើអ្នកគិតថាវាជាក្រុមហ៊ុន ដ៍ធំដូចជា GM (General Motor) , Toyota , Honda , KFC (Kentucky Fried Chicken) , និង IBM (International Business Machines Corporation) ឫ? ចុះចំណែកតូបលក់គ្រឿងទេស តូបលក់បន្លែ តូបលក់ចេកអាំង នៅក្នុងភូមិរបស់អ្នកវាយ៉ាងដូចម្តេចដែរ?ជាការពិតណាស់ ទាំងនេះសុទ្ធតែជាអាជីវកម្ម។
តើអ្វីទៅជាអាជីវកម្ម?
អាជីវកម្ម គឺជាសកម្មភាពទាំងឡាយណា ដែលផ្តល់នូវទំនិញ ឫ សេវកម្មក្នុងគោលបំណង ដើម្បីរកប្រាក់ចំណេញ។
នៅក្នុងទស្សនៈទាន ដើម្បីស្វែងរកប្រាក់ចំណេញដែលជាភាពខុសគ្នារវាងចំណូល និង ចំណាយ (ចំណូល ធំជាងចំណាយ) នៃអាជីវកម្ម។ វាគឺជាអ្វីដែលជំរុញឲ្យ មនុស្ស ឫ អាជីវករចាប់ផ្តើម និង ពង្រីកនូវអាជីវកម្មរបស់ពួកគេ។ ហើយអ្វីដែលពួកគេទាំងនោះអាចទទួលបានគឺ ប្រាក់ចំណេញ ដែលជារង្វាន់ ឫក៍ជាតម្លៃតបស្នង សម្រាប់អាជីវកម្មទាំងនោះ ដែលបានចំណាយទឹកប្រាក់ ក្នុងការវិនិយោគ ដែលអាចមានទាំងការ ប្រថុយប្រថាន (Risk) និងការលះបង់ពេលវេលា និង ការលះបង់ផ្សេងៗទៀត។
ដើម្បីរៀបចំចាត់ចែង អាជីវកម្មមួយ យើងត្រូវសិក្សាពីលក្ខណៈពិសេស និង ជំនាញពាណិជ្ជកម្មផ្សេងៗ។ ប្រសិនបើអ្នកមានបំណងធ្វើការ នៅក្នុងអង្គការផ្សេងៗ ដែលពុំស្វែងរកប្រាក់ចំណេញ យើងនឹងត្រូវការសិក្សាអំពី ជំនាញពាណិជ្ជកម្មផ្សេងផងដែរ ដូចជាការគ្រប់គ្រងធនធានមនុស្ស និង ការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។
២. សញ្ញាណប្រាក់ចំណេញ (The Concept of Profit)
ដែលហៅថាប្រាក់ចំណេញ គឺជាភាពខុសគ្នារវាងចំណូល នៃអាជីវកម្មជាមួយ នឹងចំណាយដែលបានបង្កើតចំណូល ការស្វែងរកនូវប្រាក់ចំណេញមិមែនជាការងាយស្រួលទេ។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវមានគំនិត និង ជំនាញយ៉ាងទូលំទូលាយនៅក្នុង អាជីវកម្ម ដោយធ្វើយ៉ាងណា ឲ្យការចំណាយរបស់យើង ទាបជាងចំណូល នោះយើងនិងទទួលបានចំនេញ។
ជាទូទៅ ក្រុមហ៊ុនដែលពុំអាចទទួលបានប្រាក់ចំណេញក្នុងរយៈពេលយូរ នឹងត្រូវបិទទ្វារ នៅពេលណាមួយជាពុំខានឡើយ។ នៅក្នុងភាពជាក់ស្តែង បណ្តាក្រុមហ៊ុនតូចៗ អាចបរាជ័យ នៅក្នុងអំឡុងពេល៥ឆ្នាំដំបូង។ ប៉ុន្តែ ដោយសារទឹកចិត្តចង់ទាញរកប្រាក់ចំណេញ ទើបបណ្តាលឲ្យអាជីវករ ព្រមទទួលយកនូវ ហានិភ័យ ដើម្បីទទួលបាននូវប្រាក់ចំណេញទាំងនោះ។
II. ប្រព័ន្ធសេដ្ឋកិច្ចពិភពលោក
(Global Economic Systems)
ដោយគ្មានការភ្ញាក់ផ្អើលអាជីវកម្មនៅសហរដ្ឋអាមេរិក អាចដំណើរការ ខុសប្លែកពី អាជីវកម្មនៅក្នុង ប្រទេស បារាំង ឫសាធារណរដ្ឋប្រជាមានិត ចិន និង បណ្តាប្រទេស មួយចំនួនទៀត។ កត្តាចំបងនៃភាពខុសគ្នានេះ គឺប្រព័ន្ធសេដ្ឋកិច្ច នៃបណ្តាប្រទេសដែល ក្រុមហ៊ុនទាំងនោះបាននឹង កំពុងមាន។ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃជាតិមួយ ដែលលៃបំរុងទុកធនធានរបស់ខ្លួនចំពោះបណ្តាប្រជាពលរដ្ឋ និងអង្គភាព។
នៅក្នុងផ្នែកនេះ យើងនឹងបង្ហាញពីភាព ខុសគ្នារវាងប្រព័ន្ធសេដ្ឋកិច្ច ដោយយោងទៅលើកម្មសិទ្ធ និងការត្រួតពិនិត្យនៃធនធានទាំងនោះដែលត្រូវបានគេហៅថាជាកត្តាផលិតកម្ម (Factor of Production) ។
១. កត្តានៃផលិតកម្ម
( Factors of Production)
គ. សហគ្រិន (Entrepreneurs)
ដើម្បីឲ្យសកម្មភាពអាជីវកម្មអាច ដំណើរការបានល្អ នៅវាទាមទារ សមត្ថភាពដឹកនាំរបស់សហគ្រិនក្នុង កម្រិតណាមួយជាកំហិត។ ជាទូទៅ សហគ្រិន គឺជាមនុស្ស ដែលចាប់ផ្តើមនូវអាជីវកម្មថ្មីណាមួយ ឫ ធ្វើការប្តេជ្ញាចិត្ត ដើម្បីពង្រីកនូវអាជីវកម្មរបស់ខ្លួន។ សហគ្រិន គឺជាអ្នកដែល ហ៊ានប្រថុយគ្រោះថ្នាក់ និង ស្គាល់កាលៈទេសៈ ច្បាស់លាស់ក្នុងការរៀបចំ និង ប្រតិបត្តិអាជីវកម្ម ដែលអាចទទួលបានជោគជ័យនៅ ក្នុង អាជីវកម្មរបស់ខ្លួន។
ឃ. ធនធានធម្មជាតិ (Natural Resources)
ភាពខុសគ្នាជាគន្លឹះរវាងប្រព័ន្ធសេដ្ឋកិច្ច ដែលវាគឺជាមធ្យោបាយផ្សេងៗ ដែលខុសគ្នានៅក្នុងការគ្រប់គ្រង និង រៀបចំនូវបណ្តាកត្តាផលិតកម្ម ដែលក្នុងនោះគឺជាធនធានដែលជាមូលដ្ឋាន ដែលអាជីវកររបស់ប្រទេសមួយ ប្រើប្រាស់ដើម្បីផលិតនូវ ទំនិញ និង សេវកម្ម។ ធនធានទាំងនេះរួមមាន ៖ កំលាំងពលកម្ម (Labor) មូលធន (Capital) សហគ្រិន (Entrepreneurs) និង ធនធានធម្មជាតិ (Natural Resources) ។
ក. ពលកម្ម (Labor)គឺជាមនុស្សដែលធ្វើការដើម្បី អាជីវកម្មដោយផ្តល់កំលាំងពលកម្ម។ ពេលខ្លះវាអាចត្រូវបានគេហៅថា Human Resource Labor ដែលរួមបញ្ចូលទាំងកាយ និង ប្រាជ្ញា ដើម្បីជំរុញប្រតិបត្តិការក្នុងការផលិតកម្មនៃសេដ្ឋកិច្ច។
ឧទាហរណ៍៖ សាកលវិទ្យាល័យបៀលប្រាយ មានបុគ្គលិក និង សាស្រ្តាចារ្យ កំពុងបម្រើការប្រហែល ៧០០នាក់។ អ្នកទាំងនោះរួមមាន តាំងពី សាកលវិទ្យាធិការ នាយក សាស្រ្តាចារ្យ រហូតដល់ សន្តិសុខ និង បុគ្គលិកអនាម័យ។
ខ. មូលធន (Capital)ឧទាហរណ៍៖ សាកលវិទ្យាល័យបៀលប្រាយ មានបុគ្គលិក និង សាស្រ្តាចារ្យ កំពុងបម្រើការប្រហែល ៧០០នាក់។ អ្នកទាំងនោះរួមមាន តាំងពី សាកលវិទ្យាធិការ នាយក សាស្រ្តាចារ្យ រហូតដល់ សន្តិសុខ និង បុគ្គលិកអនាម័យ។
ដើម្បីអាចដំណើរការក្នុងការប្រើប្រាស់ធនធាន សម្ភារៈ(Materal Resources) និងកំលាំង ពលកម្ម (Labor) គេត្រូវការចាំបាច់នូវមូលធន (Capital) ដែលជាមូលនិធិដែលគេត្រូវការដើម្បីដំណើរការសហគ្រាស អាជីវកម្ម។ មូលធន ត្រូវបានគេត្រូវការ ទាំងនៅពេល ចាប់ផ្តើម និងជារៀងរាល់ឆ្នាំដើម្បីដំណើរការអាជីវកម្មដោយ រួមទាំងការទិញវត្ថុ ធាតុដើមផង និង ចំណាយទៅលើកំលាំងពលកម្ម និង ការដឹកជញ្ជូនផលិតផលទៅ ឲ្យអតិថិជន ។ល។ សុទ្ធតែទាក់ទងនិង ថវិកា ឫ មូលធននេះឯង។
- មូលធនរូប (Physical Capital): គឺជាសម្ភារៈដែលត្រូវបានគេប្រើផលិតនូវទំនិញនិងសេវាកម្ម។ ឧទាហរណ៏ ម៉ាស៊ីន វត្ថុធាតុដើម ល។ ត្រូវបានប្រើប្រាស់នូវទំនិញ និងសេវាកម្ម។
- មូលធនហិរញវត្ថុ (Financial Capital): គឺសម្ដៅទៅលើរាល់ឧបករណ៏ហិរញវត្ថុទាំងឡាយណាដែលត្រូវបានប្រើប្រាស់សម្រាប់ផលិតនូវទំនិញនិងសេវាកម្ម។ ឧទាហរណ៏ សាច់ប្រាក់ សញ្ញាប័ណ ភាគហ៊ុន ដែលត្រូវបានគេប្រើសម្រាប់ផលិតនូវធនធាននិងសេវាកម្ម។
- មូលធនមនុស្ស (Human Capital): គឺសម្ដៅទៅលើរាល់ចំនេះដឹង ឬជំនាញដែលបុគ្គលិកមាន។
ដើម្បីឲ្យសកម្មភាពអាជីវកម្មអាច ដំណើរការបានល្អ នៅវាទាមទារ សមត្ថភាពដឹកនាំរបស់សហគ្រិនក្នុង កម្រិតណាមួយជាកំហិត។ ជាទូទៅ សហគ្រិន គឺជាមនុស្ស ដែលចាប់ផ្តើមនូវអាជីវកម្មថ្មីណាមួយ ឫ ធ្វើការប្តេជ្ញាចិត្ត ដើម្បីពង្រីកនូវអាជីវកម្មរបស់ខ្លួន។ សហគ្រិន គឺជាអ្នកដែល ហ៊ានប្រថុយគ្រោះថ្នាក់ និង ស្គាល់កាលៈទេសៈ ច្បាស់លាស់ក្នុងការរៀបចំ និង ប្រតិបត្តិអាជីវកម្ម ដែលអាចទទួលបានជោគជ័យនៅ ក្នុង អាជីវកម្មរបស់ខ្លួន។