
តាមពតិ៍មានដែលខ្ញុំបានជួបនាពេលកន្លងមក
មានការរកប្រាក់ តាមអ៊ីនធើណេត ដោយមានពតិ៍មានខ្លះនោះ
ត្រូវការអោយ អ្នកចំណាយ ប្រាក់រាប់រយដុល្លា ដើម្បីបានការងារ ឬក៏បានប្លុក(Blog)ដើម្បីជារបស់ខ្លួន។ ហើយមានពតិ៍មានផ្សេងទៀតនិយាយថា
មិនចាំបាច់ចំណាយប្រាក់នោះទេ។
តើអ្នកមានការ ចាប់អារម្មណ៍នូវការរកប្រាក់នេះដែរឬទេ?
ជាការពិតណាស់ ពតិ៍មានទាំងអស់នោះពិតជាត្រឹមត្រូវណាស់ មានការបោកប្រាស់
ទន្ទឹមនិង នោះមានការរកប្រាក់ដោយប្រព័ន្ធអ៊ីនធើណេតពិតមែន
តែការរកប្រាក់តាមអ៊ីនធើណេត នោះ គឺមិន តម្រូវអោយអ្នកចំណាយប្រាក់នោះទេ។
តើត្រូវធ្វើដោយរបៀបណា?
ដើម្បីអាចរកប្រាក់តាមប្រព័ន្ធអ៊ីនធើណេត បានដោយមិនចំណាយប្រាក់នោះ
គឺអ្នកត្រូចំណាយ ពេលវេលា ។
ចំណាយពេលវេលាធ្វើអ្វី?
អ្នកត្រូវចំណាងពេលវេលាដើម្បី ធ្វើការ រៀបចំគេហទំព័រ (web page) ឬ ប្លុក(blog) របស់អ្នកយ៉ាងស្វាហាប់បំផុត។ ខាងក្រោមនេះជាវិធីដើម្បី បង្កើត ប្លុករបស់ Google។