រូបថតអនុស្សាវរីយ៍ក្រុមគ្រួសារជាទីស្រលាញ់

ការជួបជុំសមាជិកគ្រួសារនៅថ្ងៃចូលឆ្នាំចិន២០១៨

រូបថតជួបជុំបងប្អូនប្រុសស្រីកាលពីវ័យនៅក្មេងៗ

ការជួបជុំបងប្អូនកាលពីនៅគេហដ្ឋានចាស់នៅក្បែរផ្សារដើមថ្កូវ

>

រូបថតជួបជុំបងប្អូនប្រុសស្រីនៅថ្ងៃចូលឆ្នាំ២០១៨

ការជួបជុំបងប្អូននៅថ្ងៃចូលឆ្នាំចិន ឆ្នាំ២០១៨ នៅបុរីប៉េងហួតច្បារអំពៅ

រូបថតនេះទៅដំណើរកម្សាន្តនៅទីក្រុងបាងកក ប្រទេសថៃ

កាលបរិច្ឆេទថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ជាមួយក្រុមនិស្សិតបៀលប្រាយ

រូបថតសកម្មភាពក្រុមការងារចុះតាមវិទ្យាល័យ

កាលពីថ្ងៃប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ដោយប្រចាំការនៅបឋមសិក្សាអូរអំបិល

រូបថតអនុស្សាវរីយ៍ជាមួយក្រុមនិស្សិតនីតិសាស្រ្ត ជំនាន់ទី១២

សកម្មភាពចុះទស្សនកិច្ចសិក្សានៅសាលាដំបូងខេត្តបន្ទាយមានជ័យ

រូបថតអនុស្សាវរីយ៍ជាមួយនិស្សិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជំនាន់ទី១២

រូបថតរីករាយថ្ងៃពិព័រណ៍ការងារបៀលប្រាយឆ្នាំ២០១៨នាថ្ងៃទី២០ ខែតុលា

ពិធីទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ២ នៃការប្រកួតបាល់ទាត់បៀលប្រាយ

ក្រុមបាល់ទាត់Force Unify ទទួលរង្វាន់លេខ២បៀលប្រាយប្រចាំឆ្នាំ២០១៨

Wednesday, June 14, 2023

លំហាត់ Photoshop

 សូមនិស្សិតកំពុងសិក្សាមុខវិជ្ជា ការរចនារូបភាព ចាប់ផ្តើមហាត់ធ្វើកិច្ចការ តាមគំរូវីដេអូនេះ ចុចមើលត្រង់នេះ



Monday, January 2, 2023

បណ្តុំស្នាដៃ Blogger របស់និស្សិតជំនាន់ទី 16

នៅក្នុងឆ្នាំសិក្សា 2022-2023 សាកលវិទ្យាល័យបៀលប្រាយ បានអភិវឌ្ឍកម្មវិធី សិក្សាថ្មី ដោយនិស្សិតឆ្នាំទី២ ត្រូវសិក្សាមុខវិជ្ជា Digital Business ក្នុងគោលដៅ ដើម្បីបណ្តុះជំនាញសិក្សា ឲ្យបានទាន់សម័យ ដោយផ្តោតលើ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការទំនាក់ទំនង និង បង្កើតជាអាជីវកម្ម ឌីជីថល ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាលឌីជីថល ឆ្នាំ 2023-2030 ក្នុងនោះមាននិស្សិតជាច្រើន បានប្រើប្រាស់ប្រព័ន្ធ Blogger ដើម្បីរៀបចំផ្សព្វផ្សាយព័ត៌មានខ្លះៗ មានដូចជា Address របស់និស្សិតទាំងនោះគឺៈ

Monday, June 13, 2022

វិធីធ្វើ Mail Merge នៅក្នុងកម្មវិធី Word

សូមនិស្សិតរៀនមើលវីដេអូអំពីរបៀបធ្វើ Mail Merge

  វិធីកំណត់Mail Merge:

·       រៀបចំបង្កើតតារាងបញ្ចីឈ្មោះនានា ដែលយើងចង់ទាញទិន្នន័យទុកប្រើពេលក្រោយ

·       Save ឯកសារបញ្ជីឈ្មោះទុក ឲ្យត្រឹមត្រូវ ដើម្បី ងាយស្រួល ចុចទាញយកទិន្នន័យមកប្រើពេលក្រោយ

·       បង្កើត ឯកសារថ្មី ផ្ទាំងWordថ្មី (Ctrl + N) ដើម្បីធ្វើទម្រង់លិខិតអញ្ជើញ រឺ ទម្រង់សញ្ញាបត្រជាដើម...

·       កំណត់ការដាក់ Cursor ចូលតាមចន្លោះទម្រង់លិខិត រួចប្រើ Mail Merge ( ចុចយក Mailing (Tab) à Select Recipients à Use an Existing List à ទៅរកឯកសារបញ្ចីឈ្មោះដែលបាន Save ទុក à ចុចលើបញ្ជីឈ្មោះ រួចចុច Open ប៊ូតុង។

·       ពេលភ្ជាប់ Merge រួចនៅក្នុងទម្រង់លិខិតរដ្ឋបាល គឺយើងត្រូវចេះ Insert Merge Field ដើម្បីជ្រើសរើសចំណង់នៃបញ្ជីឈ្មោះ និងចំណងជើងនីមួយៗមកដាក់តាមចន្លោះ ចង់បង្ហាញ។

·       នឹងចុច Preview Results ដើម្បីបង្ហាញលទ្ធផលនៃទិន្នន័យបានទាញមកប្រើ

·       ចុចសញ្ញាទៅមុខ រឺ ថយក្រោយដើម្បីចុចបង្ហាញទិន្នន័យម្នាក់ៗ

ចុចយក Finish & Merge ដើម្បីបោះពុម្ព រឺ ពិនិត្យបង្ហាញឯកសារ ដោយចុច Edit Individual Document (មានន័យថាឲ្យកម្មវិធីបង្ហាញទិន្នន័យម្នាក់ៗគ្រប់សន្លឹក)



Wednesday, April 6, 2022

រៀនកំណត់ Cell Name , Freeze Pane , Shortcut key , Row , Column , Find , Replaceនៅក្នុងកម្មវិធីExcel


នៅក្នុងវីដេអូនេះ យើងត្រូវរៀនអំពីគន្លឹះកំណត់ Cell Name , Freeze Pane , Shortcut key, Row , Column , Find and Replace. ដែលយើងចាំបាច់ត្រូវរៀបចំនៅពេលត្រូវការក្នុងកម្មវិធី Excel។


រៀនគណនារូបមន្តមូលដ្ឋាន Excel


សូមនិស្សិត ហាត់រៀនបញ្ជូលទិន្នន័យ និង ធ្វើការគណនាតាមការណែនាំរបស់លោកគ្រូ ក្នុងវីដេអូខាងក្រោម ដែលគ្រូបង្ហាញអំពីការគណនាតាមទូរស័ព្ទដៃ តែយើងអនុវត្តន៍ដោយគណនាតាមកុំព្យូទ័រវិញ។

 

បង្កើតស្លាយបង្ហាញអំពីរៀនពាក្យអង់គ្លេស

 រៀនបង្កើតស្លាយកិច្ចការទី២ ដោយហាត់រៀបចំស្លាយ នីមួយៗឲ្យមានចលនា ដោយកំណត់នៅត្រង់ Transition ដើម្បីប្តូរម៉ូតស្លាយមួយៗឲ្យមានចលនាផ្សេងគ្នា និង រៀនដាក់ចលនាផ្សេងៗឲ្យរូបភាព រឺ ចលនាអក្សរដោយត្រូវចុចកំណត់ត្រង់ Animation ដែលចលនាទាំងនេះមាន ៤ យ៉ាង គឺ 

  1. More Entrance Effects... : ចលនាហោះបង្ហាញចេញឲ្យឃើញ 
  2. More Emphersis Effects... : ចលនាប្រែប្រួលរឺកន្រ្តាក់
  3. More Exits Effects... : ចលនាលិចបាត់ទៅវិញ 
  4. More Motions Paths... : និង ចលនាជារាងទិសដៅផ្សេងៗ
បញ្ជាក់
  • រាល់ការកំណត់ចលនា គឺត្រូវចុចលើរូប រឺ ប្រអប់អក្សរនោះ បន្ទាប់មកចុច Animation --> រើសម៉ូតចលនា រឺ បន្ថែមចលនាចុចលើ Add Animation ប៊ូតុង។
  • ចុចលើពាក្យ Animation Pane ដើម្បីបង្ហាញផ្ទាំងគ្រប់គ្រងចលនាអក្សររឺរូប