រូបថតជួបជុំគ្រួសារថ្ងៃសិរីសួរស្តីជ័យមង្គល

នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

រូបថតអនុស្សាវរីយ៍ក្រុមគ្រួសារភរិយា

នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

រូបថតអនុស្សាវរីយ៍ក្រុមគ្រួសារជាទីស្រលាញ់

ការជួបជុំសមាជិកគ្រួសារនៅថ្ងៃចូលឆ្នាំចិន២០១៨

រូបភាពអនុស្សាវរីយ៍សោរនិងក្រុមគ្រួសារ ហ៊ា ស្រ៊ុន

នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

រូបថតជួបជុំបងប្អូនប្រុសស្រីកាលពីវ័យនៅក្មេងៗ

ការជួបជុំបងប្អូនកាលពីនៅគេហដ្ឋានចាស់នៅក្បែរផ្សារដើមថ្កូវ

រូបថតអនុស្សាវរីយ៍ប្អូនថ្លៃស្រីទាំងពីរ

នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

>

រូបថតជួបជុំបងប្អូនប្រុសស្រីនៅថ្ងៃចូលឆ្នាំ២០១៨

ការជួបជុំបងប្អូននៅថ្ងៃចូលឆ្នាំចិន ឆ្នាំ២០១៨ នៅបុរីប៉េងហួតច្បារអំពៅ

រូបថតអនុស្សាវរីយ៍ប្អូនថ្លៃស្រីទាំងពីរ

នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

រូបថតនេះទៅដំណើរកម្សាន្តនៅទីក្រុងបាងកក ប្រទេសថៃ

កាលបរិច្ឆេទថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ជាមួយក្រុមនិស្សិតបៀលប្រាយ

រូបថតអនុស្សាវរីយ៍ថ្ងៃសិរីសួរស្តីជ័យមង្គល

ស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

រូបថតអនុស្សាវរីយ៍ថ្ងៃសិរីសួរស្តីជ័យមង្គល

ស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥

រូបថតសកម្មភាពក្រុមការងារចុះតាមវិទ្យាល័យ

កាលពីថ្ងៃប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ ដោយប្រចាំការនៅបឋមសិក្សាអូរអំបិល

រូបថតអនុស្សាវរីយ៍ជាមួយក្រុមនិស្សិតនីតិសាស្រ្ត ជំនាន់ទី១២

សកម្មភាពចុះទស្សនកិច្ចសិក្សានៅសាលាដំបូងខេត្តបន្ទាយមានជ័យ

រូបថតអនុស្សាវរីយ៍ជាមួយនិស្សិតវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជំនាន់ទី១២

រូបថតរីករាយថ្ងៃពិព័រណ៍ការងារបៀលប្រាយឆ្នាំ២០១៨នាថ្ងៃទី២០ ខែតុលា

ពិធីទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ២ នៃការប្រកួតបាល់ទាត់បៀលប្រាយ

ក្រុមបាល់ទាត់Force Unify ទទួលរង្វាន់លេខ២បៀលប្រាយប្រចាំឆ្នាំ២០១៨

Monday, April 4, 2022

រៀនអូសលេខរៀង ថ្ងៃ ខែ លេខឆ្នាំ ដោយអូសជាស្វ័យប្រវត្តិ

សូមនិស្សិតចុចមើលវីដេអូជាមុនដើម្បីយល់ពីគន្លឹះប្រើប្រាស់នានា

 លំហាត់នេះ គឺ តម្រូវឲ្យ ហាត់រៀនការអូស លេខស្វ័យប្រវត្តិ អូសថ្ងៃស្វ័យប្រវត្តិ អូសខែទាំង១២ ស្វ័យប្រវត្តិ និង អូសលេខឆ្នាំដោយស្វ័យប្រវត្តិផងដែរ និងត្រូវរៀបចំការដាក់តារាងជាខ្សែតាមទម្រង់ ២ជាន់ រឺ ម៉ូតខ្សែដាច់ៗ ដោយប្រើ Tool ឈ្មោះ Border ដែលមានក្នុង Group Font។

បញ្ជាក់ឈ្មោះ ថ្ងៃ និង ខែ គឺត្រូវតែរៀនអូសស្វ័យប្រវត្តិ

លំហាត់អនុវត្តន៍ការធ្វើប្រតិទិន

ការអនុវត្តន៍លំហាត់ទាក់ទង និងការបង្កើតតារាង នៅក្នុងកម្មវិធី Microsoft Word ដោយហ្វឹកហាត់អំពីគន្លឹះទាក់ទងនឹង៖
១. ការស្វែងរករូបភាពទង់ជាតិ រូបតំណាងឆ្នាំទាំង១២ មកលម្អរពីខាងលើតារាង
២. ការប្រើ Insert --> Table --> ជ្រើសរើសចំនួន ជួរឈរ (Column) និង ជួរដេក (Row) តាមការចង់បាន របស់យើង (យើងក៍អាចបន្ថែម រឺ លុបចេញ នូវ Row រឺ Column ដែលចង់កំណត់បានផងដែរ)
សូមមើលវីដេអូណែនាំអំពីការបង្កើត និងគ្រប់គ្រងតារាង






៣. នៅពេលយើងបង្កើតបានជាតារាងក្នុងសន្លឹកកិច្ចការរួចហើយ យើងគួរចេះកំណត់លក្ខណ្ឌមួយចំនួនដូចខាងក្រោមបន្ថែមទៀតគឺ៖
  • ចុចដាក់ Cursor ក្នុងតារាង ក្នុងប្រអប់កន្លែងណាមួយ រឺ អូស Mouse ឲ្យរត់នៅលើ តារាង
  • ចុច សញ្ញា ព្រួញ 4ទិស ដើម្បីអូសទាញតារាង ទៅកន្លែងណាមួយ
  • រឺ ចុច សញ្ញា ប្រអប់ ជ្រុង នៅ ខាងក្រោម នៅខាងស្តាំនៃតារាង ដើម្បី ទាញពង្រីកតារាងទាំងមូល។
  • ករណីចង់បន្ថែមចំនួន ជួរដេក រឺ ជួរឈរ ក្នុងតារាងដែលមានស្រាប់ គឺ ដាក់ Mouse ចូលក្នុង ប្រអប់កន្លែងណាមួយនៃ តារាង រួចចុច --> ចុច Layout (Tabs) ជា ថេប របស់តារាង (រឺយើងហៅថា Contexture Tab) នៅខាងលើ --> បន្ទាប់មកយើង ចុចលើពាក្យ Insert Above , Insert Below , Insert Left or Insert Right គឺដើម្បីថែមជួរ ជាមួយ ទៅលើ , ថែមទៅក្រោម , ថែទៅឆ្វេង រឺ ថែមទៅស្តាំ នៃ Cursor ដែលយើងបានដាក់ក្នុងប្រអប់តារាង។
  • រឺករណីយើងចង់លុប ចេញ នូវជួរឈរ រឺ ជួរដេក គឺ ចុចត្រង់ Layout ដូចគ្នា រួចចុចយក ពាក្យ Delete Cell , Delete Row , Delete Column និង Delete Table គឺដើម្បីលុបប្រឡោះ , លុប ជួរដេក , លុបជួរឈរ និង លុបតារាងទាំងមូល។


 

រៀនបង្កើតមាតិកាស្វ័យប្រវត្តិ

 គន្លឹះរៀបចំធ្វើសៀវភៅ និង ការកំណត់ដាក់មាតិការស្វ័យប្រវត្តិ ដោយយើងមិនបាច់ វាយបញ្ចូលតាមបែបសាមញ្ញ និង ត្រូវចំណាយពេលដាក់លេខទំព័រម្តងមួយៗនោះទេ គឺពេលដែលយើងបានរៀបចំតាម ក្បួនគឺមានភាពងាយស្រួលដោយគ្រាន់តែធ្វើការកំណត់ រួចចុចបញ្ចេញវាជាការស្រេច។

គម្រូរៀបចំសន្លឹកកិច្ចការអំពីការបង្កើតគម្រោងធ្វើសៀវភៅមាតិកា

ចុចមើលវីដេអូអំពីគន្លឹះបង្កើតមាតិកា





Sunday, April 3, 2022

រៀនអនុវត្តន៍កំណត់ Break --> Next Page

 សូមនិស្សិតហាត់រៀនកំណត់ Break --> Next Page ដែលមានក្នុង Page Layout គឺគោលបំណង់ដើម្បី កំណត់សន្លឹកកិច្ចការនីមួយៗ កុំឲ្យឆ្លងព័ត៌មាននៃការកំណត់លក្ខខណ្ឌផ្សេងៗ ដូចជា ដាក់ស៊ុម កំណត់គែមក្រដាសផ្សេងគ្នា រឺ កំណត់ទម្រង់ក្រដាសផ្សេងៗគ្នាជាដើម.


មើលវីដេអូខាងក្រោមអំពីការណែនាំប្រើ Break --> Next Page





Friday, April 1, 2022

រៀបចំបញ្ជីគ្រប់គ្រងតារាងក្នុងកម្មវិធី Excel

សូមនិស្សិតចុចមើលវីដេអូណែនាំជាមុនសិន
លំហាត់ទី១ អំពីការហាត់អនុវត្តន៍ប្រើប្រាស់ អំពីការបើកកម្មវិធី និងការរៀបចំផ្ទាំងកិច្ចការ ក្នុងកម្មវិធី Excel នានា ការរៀបចំកំណត់តារាងកិច្ចការនៅក្នុងកម្មវិធី Excel រៀនកំណត់ទំហំ ប្រវែងនៃជួរដេក(Rows) ជួរឈរ(Columns) ក្នុងសន្លឹកកិច្ចការ និង ការការដាក់រូបឡូហ្គូ តំណាងសាលា រួមជាមួយការដាក់បាវចនាជាតិផងដែរ។

 

Thursday, March 31, 2022

រៀនរៀបចំ ធ្វើការណ៍ខ្នងសំបុត្រ

សូមនិស្សិតរៀនអនុវត្តន៍ រៀបចំការខ្នងសំបុត្រ ដោយការកំណត់អំពី Address របស់អ្នកដែលកំពុងស្នាក់នៅ ហើយកំណត់អាសយដ្ឋានអ្នកទទួល គឺ សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ ដែលមាន Address : 
From : ឈ្មោះអ្នកផ្ញើ
អាសយដ្ឋានរបស់អ្នក ភូមិ ឃុំ
ស្រុក ក្រុង ខេត្ត កូដតំបន់

To: Build Bright University (BMC)
O Ambel Village , Ou Ambel Commune,
Sangkat Ou Ambel, Sereysophoan City ,
Banteay Meanchey Province,
Cambodia. Zip Code: 010804
Tel: +(855)93444498

**ចុចមើលលេខកូដតំបន់អ្នកកំពុងរស់នៅ Click here

វិធីកំណត់៖ 
១. ចុច Mailing (Tab)
២. ចុច ពាក្យបញ្ជា Envelopes
៣. អ្នកនឹងឃើញផ្ទាំងប្រអប់បង្ហាញអំពី Delivery address (គឺកន្លែងសម្រាប់សរសេរអាសយដ្ឋានរបស់អ្នកទទួលលិខិត) Return address: (គឺសរសេរអំពីអាសយដ្ឋានអ្នកផ្ញើរ)
៤. រួចចុចប៊ូតុង Add to Document ដើម្បីបង្ហាញលទ្ធផល មកលើសន្លឹកកិច្ចការ)





 

Wednesday, March 30, 2022

រៀនបង្កើត​ YouTube ឆានែល ធ្វើ Assignment

 

សូមនិស្សិតទាំងអស់ ហាត់រៀន ប្រើប្រាស់ បង្កើតឆានែល YouTube ដើម្បីធ្វើកិច្ចការស្រាវជ្រាវ រឺ បង្កើត Content Video ផ្សេងៗ តាមការចូលចិត្ត និង អនុវត្តតាមគោលការណ៍ ណែនាំតម្រូវ ពីច្បាប់របស់ក្រុមហ៊ុន YouTube តាមវិធីជំហាននីមួយៗ ដែលលោកគ្រូបានបង្ហាញជាគន្លឹះដូចខាងក្រោម៖








Tuesday, March 29, 2022

រៀនរៀបចំ ធ្វើនាមប័ណ្ណ

សូមនិស្សិតទាំងអស់ ហាត់រៀបចំ ធ្វើនាមប័ណ្ណ រឺ ប័ណ្ណសម្គាល់ខ្លួន ដើម្បីប្រើប្រាស់ក្នុងការ ទំនាក់ទំនង ដើម្បីផ្តល់ជូនដល់ភ្ញៀវដែលអ្នកមានបំណង់ចង់ឲ្យគេធ្វើការទំនាក់ទំនងតាម លេខទូរស័ព្ទ រឺ ទាក់ទងមកទីតាំងអាជីវកម្មផ្សេងៗរបស់អ្នកជាដើម ដូច្នេះ សូមនិស្សិត ហាត់រៀនអនុវត្តតាមក្បួន ណែនាំខាងក្រោម តាមរយៈការប្រើកម្មវិធី Word ។