Wednesday, December 3, 2025
Wednesday, June 14, 2023
លំហាត់ Photoshop
សូមនិស្សិតកំពុងសិក្សាមុខវិជ្ជា ការរចនារូបភាព ចាប់ផ្តើមហាត់ធ្វើកិច្ចការ តាមគំរូវីដេអូនេះ ចុចមើលត្រង់នេះ
Monday, January 2, 2023
បណ្តុំស្នាដៃ Blogger របស់និស្សិតជំនាន់ទី 16
Monday, June 13, 2022
វិធីធ្វើ Mail Merge នៅក្នុងកម្មវិធី Word
វិធីកំណត់Mail Merge:
· រៀបចំបង្កើតតារាងបញ្ចីឈ្មោះនានា ដែលយើងចង់ទាញទិន្នន័យទុកប្រើពេលក្រោយ
· Save ឯកសារបញ្ជីឈ្មោះទុក ឲ្យត្រឹមត្រូវ ដើម្បី ងាយស្រួល ចុចទាញយកទិន្នន័យមកប្រើពេលក្រោយ
· បង្កើត ឯកសារថ្មី ផ្ទាំងWordថ្មី (Ctrl + N) ដើម្បីធ្វើទម្រង់លិខិតអញ្ជើញ រឺ ទម្រង់សញ្ញាបត្រជាដើម...
· កំណត់ការដាក់ Cursor ចូលតាមចន្លោះទម្រង់លិខិត រួចប្រើ Mail Merge ( ចុចយក Mailing (Tab) à Select Recipients à Use an Existing List à ទៅរកឯកសារបញ្ចីឈ្មោះដែលបាន Save ទុក à ចុចលើបញ្ជីឈ្មោះ រួចចុច Open ប៊ូតុង។
· ពេលភ្ជាប់ Merge រួចនៅក្នុងទម្រង់លិខិតរដ្ឋបាល គឺយើងត្រូវចេះ Insert Merge Field ដើម្បីជ្រើសរើសចំណង់នៃបញ្ជីឈ្មោះ និងចំណងជើងនីមួយៗមកដាក់តាមចន្លោះ ចង់បង្ហាញ។
· នឹងចុច Preview Results ដើម្បីបង្ហាញលទ្ធផលនៃទិន្នន័យបានទាញមកប្រើ
· ចុចសញ្ញាទៅមុខ រឺ ថយក្រោយដើម្បីចុចបង្ហាញទិន្នន័យម្នាក់ៗ
ចុចយក Finish & Merge ដើម្បីបោះពុម្ព រឺ ពិនិត្យបង្ហាញឯកសារ ដោយចុច Edit Individual Document (មានន័យថាឲ្យកម្មវិធីបង្ហាញទិន្នន័យម្នាក់ៗគ្រប់សន្លឹក)
Wednesday, April 6, 2022
រៀនកំណត់ Cell Name , Freeze Pane , Shortcut key , Row , Column , Find , Replaceនៅក្នុងកម្មវិធីExcel
នៅក្នុងវីដេអូនេះ យើងត្រូវរៀនអំពីគន្លឹះកំណត់ Cell Name , Freeze Pane , Shortcut key, Row , Column , Find and Replace. ដែលយើងចាំបាច់ត្រូវរៀបចំនៅពេលត្រូវការក្នុងកម្មវិធី Excel។
រៀនគណនារូបមន្តមូលដ្ឋាន Excel
សូមនិស្សិត ហាត់រៀនបញ្ជូលទិន្នន័យ និង ធ្វើការគណនាតាមការណែនាំរបស់លោកគ្រូ ក្នុងវីដេអូខាងក្រោម ដែលគ្រូបង្ហាញអំពីការគណនាតាមទូរស័ព្ទដៃ តែយើងអនុវត្តន៍ដោយគណនាតាមកុំព្យូទ័រវិញ។
បង្កើតស្លាយបង្ហាញអំពីរៀនពាក្យអង់គ្លេស
រៀនបង្កើតស្លាយកិច្ចការទី២ ដោយហាត់រៀបចំស្លាយ នីមួយៗឲ្យមានចលនា ដោយកំណត់នៅត្រង់ Transition ដើម្បីប្តូរម៉ូតស្លាយមួយៗឲ្យមានចលនាផ្សេងគ្នា និង រៀនដាក់ចលនាផ្សេងៗឲ្យរូបភាព រឺ ចលនាអក្សរដោយត្រូវចុចកំណត់ត្រង់ Animation ដែលចលនាទាំងនេះមាន ៤ យ៉ាង គឺ
- More Entrance Effects... : ចលនាហោះបង្ហាញចេញឲ្យឃើញ
- More Emphersis Effects... : ចលនាប្រែប្រួលរឺកន្រ្តាក់
- More Exits Effects... : ចលនាលិចបាត់ទៅវិញ
- More Motions Paths... : និង ចលនាជារាងទិសដៅផ្សេងៗ
- រាល់ការកំណត់ចលនា គឺត្រូវចុចលើរូប រឺ ប្រអប់អក្សរនោះ បន្ទាប់មកចុច Animation --> រើសម៉ូតចលនា រឺ បន្ថែមចលនាចុចលើ Add Animation ប៊ូតុង។
- ចុចលើពាក្យ Animation Pane ដើម្បីបង្ហាញផ្ទាំងគ្រប់គ្រងចលនាអក្សររឺរូប
រៀនបង្កើតស្លាយពន្យល់កិច្ចការស្រាវជ្រាវ
![]() |
Monday, April 4, 2022
រៀនអូសលេខរៀង ថ្ងៃ ខែ លេខឆ្នាំ ដោយអូសជាស្វ័យប្រវត្តិ
សូមនិស្សិតចុចមើលវីដេអូជាមុនដើម្បីយល់ពីគន្លឹះប្រើប្រាស់នានា
លំហាត់នេះ គឺ តម្រូវឲ្យ ហាត់រៀនការអូស លេខស្វ័យប្រវត្តិ អូសថ្ងៃស្វ័យប្រវត្តិ អូសខែទាំង១២ ស្វ័យប្រវត្តិ និង អូសលេខឆ្នាំដោយស្វ័យប្រវត្តិផងដែរ និងត្រូវរៀបចំការដាក់តារាងជាខ្សែតាមទម្រង់ ២ជាន់ រឺ ម៉ូតខ្សែដាច់ៗ ដោយប្រើ Tool ឈ្មោះ Border ដែលមានក្នុង Group Font។
លំហាត់អនុវត្តន៍ការធ្វើប្រតិទិន
- ចុចដាក់ Cursor ក្នុងតារាង ក្នុងប្រអប់កន្លែងណាមួយ រឺ អូស Mouse ឲ្យរត់នៅលើ តារាង
- ចុច សញ្ញា ព្រួញ 4ទិស ដើម្បីអូសទាញតារាង ទៅកន្លែងណាមួយ
- រឺ ចុច សញ្ញា ប្រអប់ ជ្រុង នៅ ខាងក្រោម នៅខាងស្តាំនៃតារាង ដើម្បី ទាញពង្រីកតារាងទាំងមូល។
- ករណីចង់បន្ថែមចំនួន ជួរដេក រឺ ជួរឈរ ក្នុងតារាងដែលមានស្រាប់ គឺ ដាក់ Mouse ចូលក្នុង ប្រអប់កន្លែងណាមួយនៃ តារាង រួចចុច --> ចុច Layout (Tabs) ជា ថេប របស់តារាង (រឺយើងហៅថា Contexture Tab) នៅខាងលើ --> បន្ទាប់មកយើង ចុចលើពាក្យ Insert Above , Insert Below , Insert Left or Insert Right គឺដើម្បីថែមជួរ ជាមួយ ទៅលើ , ថែមទៅក្រោម , ថែទៅឆ្វេង រឺ ថែមទៅស្តាំ នៃ Cursor ដែលយើងបានដាក់ក្នុងប្រអប់តារាង។
- រឺករណីយើងចង់លុប ចេញ នូវជួរឈរ រឺ ជួរដេក គឺ ចុចត្រង់ Layout ដូចគ្នា រួចចុចយក ពាក្យ Delete Cell , Delete Row , Delete Column និង Delete Table គឺដើម្បីលុបប្រឡោះ , លុប ជួរដេក , លុបជួរឈរ និង លុបតារាងទាំងមូល។
រៀនបង្កើតមាតិកាស្វ័យប្រវត្តិ
គន្លឹះរៀបចំធ្វើសៀវភៅ និង ការកំណត់ដាក់មាតិការស្វ័យប្រវត្តិ ដោយយើងមិនបាច់ វាយបញ្ចូលតាមបែបសាមញ្ញ និង ត្រូវចំណាយពេលដាក់លេខទំព័រម្តងមួយៗនោះទេ គឺពេលដែលយើងបានរៀបចំតាម ក្បួនគឺមានភាពងាយស្រួលដោយគ្រាន់តែធ្វើការកំណត់ រួចចុចបញ្ចេញវាជាការស្រេច។
គម្រូរៀបចំសន្លឹកកិច្ចការអំពីការបង្កើតគម្រោងធ្វើសៀវភៅមាតិកា
Sunday, April 3, 2022
រៀនអនុវត្តន៍កំណត់ Break --> Next Page
សូមនិស្សិតហាត់រៀនកំណត់ Break --> Next Page ដែលមានក្នុង Page Layout គឺគោលបំណង់ដើម្បី កំណត់សន្លឹកកិច្ចការនីមួយៗ កុំឲ្យឆ្លងព័ត៌មាននៃការកំណត់លក្ខខណ្ឌផ្សេងៗ ដូចជា ដាក់ស៊ុម កំណត់គែមក្រដាសផ្សេងគ្នា រឺ កំណត់ទម្រង់ក្រដាសផ្សេងៗគ្នាជាដើម.
Friday, April 1, 2022
រៀបចំបញ្ជីគ្រប់គ្រងតារាងក្នុងកម្មវិធី Excel
Thursday, March 31, 2022
រៀនរៀបចំ ធ្វើការណ៍ខ្នងសំបុត្រ
Wednesday, March 30, 2022
រៀនបង្កើត YouTube ឆានែល ធ្វើ Assignment
សូមនិស្សិតទាំងអស់ ហាត់រៀន ប្រើប្រាស់ បង្កើតឆានែល YouTube ដើម្បីធ្វើកិច្ចការស្រាវជ្រាវ រឺ បង្កើត Content Video ផ្សេងៗ តាមការចូលចិត្ត និង អនុវត្តតាមគោលការណ៍ ណែនាំតម្រូវ ពីច្បាប់របស់ក្រុមហ៊ុន YouTube តាមវិធីជំហាននីមួយៗ ដែលលោកគ្រូបានបង្ហាញជាគន្លឹះដូចខាងក្រោម៖
Tuesday, March 29, 2022
រៀនរៀបចំ ធ្វើនាមប័ណ្ណ
Saturday, March 26, 2022
ហាត់ធ្វើកិច្ចការវាយអត្ថបទប្រវត្តិរូបសង្ខេប
សូមនិស្សិតហាត់ធ្វើកិច្ចការទាក់ទង ការវាយអត្ថបទប្រវត្តិរូបសង្ខេប ដោយសរសេរខ្លឹមសារ ព័ត៌មាននានា ជារបស់និស្សិតផ្ទាល់ ជាទម្រង់កិច្ចការអក្សរជាខ្មែរ និង ទម្រង់កិច្ចការជាអង់គ្លេស តាមគម្រូ ដូចមានក្នុងរូបភាពខាងក្រោម៖
ហាត់ធ្វើកិច្ចការអំពី ការបង្កើតក្របសៀវភៅ
សូមនិស្សិតហាត់ធ្វើកិច្ចការអំពី ការបង្កើតក្របសៀវភៅ តាមទម្រង់ដូចខាងក្រោម៖
Friday, March 25, 2022
ហាត់ធ្វើលិខិតអញ្ជើញផ្សេងៗ
សូមនិស្សិតទាំងអស់ហាត់អនុវត្តន៍ ការបង្កើតសន្លឹកកិច្ចការរៀបរាប់អំពីការអញ្ជើញ ភ្ញៀវចូលរួមពិធី ផ្សេងៗដូចជាឡើងផ្ទះ អាពាពិពាហ៍ ខួបកំណើត ជាដើម។
- កំណត់គែមក្រដាស 2 cm ទាំងអស់ លើកលែង Cutter = 0 cm (Layout --> Margins --> Custom Margin) និង កំណត់ កាត់ក្រដាសជាពីរផ្នែក (2 Pages Per Sheet) នៅត្រង់ Multiple Page។
- បន្ថែមសន្លឹកកិច្ចការទី២ (Ctrl + Enter) = New Page
- ផ្តាច់ទំនាក់ទំនងសន្លឹកកិច្ចការដោយប្រើ (Layout --> Break --> Next Page)
- ដាក់ស៊ុមផ្កា ឲ្យ សន្លឹកកិច្ចការនីមួយៗ មានម៉ូតផ្សេងគ្នា (ត្រូវកំណត់ត្រង់ Apply to = This Session) ។
- រៀបចំសរសេរព័ត៌មាន ដោយជាអក្សរ ជារូបភាព រឺ ប្រអប់ផ្សេងៗ
Monday, March 21, 2022
ហាត់ប្រើ Shape ដើម្បីគូសប្លង់បង្ហាញផ្លូវ
ដើម្បីអនុវត្តន៍ការហាត់ប្រើប្រាស់ឧបករណ៍ Shape នៅក្នុងកម្មវិធី Microsoft Word យើងត្រូវអនុវត្តតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖
- កំនត់ យកទម្រង់ផ្តេក Click Page Layout --> Orientation --> Landscape
- កំនត់គែមក្រដាសដោយរើស Page Layout --> Margin --> Narrow (គែមដែលគម្រូស្រាប់ ចោល តិចបំផុត)
- ចំណែកត្រង់ PageLayout --> Size --> A4 ដើម្បីយកខ្នាតក្រដាសជា ក្រដាសរាម A4
- បើចង់ដាក់ស៊ុមទំព័រជាខ្សែ រឺ ស៊ុមប្រអប់ក្បាច់ផ្សេង Click Page Layout --> Page Border --> Page Border (Tab នៅកណ្តាល) រើសម៉ូត ខ្សែក្នុងប្រអប់ Style , រើសម៉ូតស៊ុមក្បាច់ក្នុងប្រអប់ Art , Width កំណត់កំរាស់ស៊ុម , Color ដាក់ពណ៌ឲ្យស៊ុម...។
- ចុច Insert --> Shape --> រើសម៉ូតប្រអប់ផ្សេងៗ តាមការចង់បានរបស់អ្នក
- ប្រអប់ដែលគូសនៅលើសន្លឹកកិច្ចការ យើងត្រូវចេះ កំណត់ដាក់ដាក់ពណ៌ផ្សេងៗ ដូចជា ចុចកន្លែងរូបធុងទឹកថ្នាំ Shape Fill (ដាក់ពណ៌ផ្ទៃ) , Shape Outline (ដាក់ពណ៌ខ្សែ, កំរាសខ្សែ , ខ្សែដាច់ៗ និង ខ្សែមានក្បាលព្រួញ) , Shape Effect (ដើម្បីលេងស្រមោលប្រអប់)
- យករូបភាពមកលម្អរសន្លឹកកិច្ចការ Ex: Tree png (វាយ Png ដើម្បីរកតែរូបណាភាគច្រើន គេកាត់ផ្ទៃចោល រឺ ភាគច្រើន រូបជាប់តែផ្ទៃពណ៌សសុទ្ធ)












>


















-Step-7-Version-2.jpg.jpg)

















